អានាបាណស្សតិ​បឋម - សេចក្ដីណែនាំ​ដោយ​លោក ស.ន ហ្គោឥនកា

មគ្គទេសក៍​ណែនាំ

  1. ការបដិបត្តិ​អានាបាណស្សតិ​បឋម គួរ​ធ្វើ​ឡើង​នៅក្នុង​សាល ឬ បន្ទប់​ស្ងប់ស្ងាត់ ដែល​សមស្រប​សម្រាប់​ការចម្រើន​កម្មដ្ឋាន
  2. អ្នកចូលរួម​ត្រូវតែ​ស្ដាប់​ការណែនាំ ហើយ​បដិបត្តិ​ដោយ​យកចិត្ត​ទុកដាក់។ អ្នកបដិបត្តិ​ត្រូវ​អង្គុយ​បញ្ឈរ​ខ្នង​ឲ្យ​ត្រង់ ហើយ​ត្រូវ​រក្សា​អរិយស្ងាត់​ទាំងស្រុង​ក្នុង​អំឡុងពេល​បដិបត្តិ​ទាំងមូល
  3. ទោះ​បុគ្គល​ដែល​ជា​អ្នករៀបចំ ឬក៏​នរណា​ម្នាក់​ផ្សេងទៀត​ក៏​ដោយ មិន​ត្រូវ​ផ្ដល់​សេចក្ដីណែនាំ​អ្វី​ផ្សេងទៀត​ឡើយ ទោះ​ជា​ដោយ​ផ្ទាល់ ឬក៏​តាម​ការថត​ទុក​ក្ដី ពោល​គឺ​មាន​តែ​សេចក្ដីណែនាំ​ដែល​បាន​ថត​ទុក​របស់​លោក ស.ន. ហ្គោឥនកា ប៉ុណ្ណោះ ដែល​អាច​ផ្ដល់​ជូន​បាន។
  4. គ្មាន​ការគិត​ប្រាក់​អ្វី​ទាំងអស់​ចំពោះ​ការចូលរួម​បដិបត្តិ​អានាបាណស្សតិ​បឋម​នេះ

សម្គាល់៖ អ្នកចូលរួម​បដិបត្តិ​អានាបាណស្សតិ​បឋម​នេះ​នឹង​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា "សិស្សចាស់" នៅក្នុង​ប្រពៃណី​នេះ​ឡើយ។ ពួកគេ​មិន​អាច​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សេងទៀត​ដែល​បាន​កំណត់​ថា "សម្រាប់​សិស្សចាស់​ប៉ុណ្ណោះ" ឡើយ។

ឯកសារ

សម្គាល់៖

  • ចុច​ម៉ៅស៍​ខាងឆ្វេង​លើ​តំណ​ដើម្បី​ចាក់​វីដេអូ/សំឡេង។ ចុច​ម៉ៅស៍​ខាងស្ដាំ​លើ​តំណ​ដើម្បី​ទាញយក។
  • ចំពោះ​លើកដំបូង យើង​ឲ្យ​យោបល់​អ្នក​អង្គុយ​ស្ដាប់ និង បដិបត្តិ​ផ្នែក 1 និង 2 ជាប់គ្នា​ចំនួន 25 នាទី។ នៅ​ពេល​ក្រោយ សំឡេង​នៅ​ផ្នែក 2 (ពេលវេលា​បដិបត្តិ) អាច​ប្រើប្រាស់​សម្រាប់​ការបដិបត្តិ​ជា​ប្រចាំ​បាន។