គោលការណ៍​ឯកជនភាព

សូម​អរគុណ​ចំពោះ​ការទស្សនា​វិបសៃ​វិបស្សនា​កម្មដ្ឋាន​នេះ។ ឯកជនភាព​របស់​អ្នក​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​អង្គការ​របស់​យើង។ ដើម្បី​ការពារ​ឯកជនភាព​របស់​អ្នក​ឲ្យ​បាន​កាន់​តែ​ប្រសើរ យើង​ផ្តល់​សេចក្តី​ជូន​ដំណឹង​នេះ​ដែល​ប្រាប់​អ្នក​អំពី​ការប្រតិបត្តិ​ព័ត៌មាន​របស់​យើង និង អ្វី​ដែល​អ្នក​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​របៀប​ប្រមូល និង ប្រើ​ព័ត៌មាន​របស់​អ្នក​ជា​ទូទៅ ទាំង​នៅ​លើ​វិបសៃ​នេះ និង ដោយ​អង្គការ​សម្ពន្ធ​ជា​ច្រើន​របស់​យើង​នៅ​ជុំ​វិញ​ពិភពលោក។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​គោលការណ៍​ឯកជនភាព​របស់​អង្គការ​សម្ពន្ធ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​អាច​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ សំណៅ​ចម្លង​នៃ​គោលការណ៍​ឯកជនភាព​ជាក់លាក់​ដែល​អនុវត្ត​ចំពោះ​ព័ត៌មាន​របស់​អ្នក​អាច​ទទួល​បាន​ពី​បញ្ជីការ​នៃ​វគ្គសិក្សា​វិបស្សនា ឬ នៅ​កន្លែង​វគ្គសិក្សា​វិបស្សនា នៅពេល​អ្នក​ទៅ​ដល់​ទីនោះ។

ព័ត៌មាន​ដែល​យើង​ប្រមូល

បើ​អ្នក​ជ្រើសរើស​ចុះឈ្មោះ​ចូលរួម​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន តាម​អ៊ីនធឺណិត ឬ ពាក្យសុំ​ចុះ​ឈ្មោះ​សាមញ្ញ​របស់​យើង ប្រភេទ​នៃ​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ដែល​អាច​ប្រមូល​រួមមាន៖ ឈ្មោះ អាសយដ្ឋាន អាសយដ្ឋាន​អ៊ីមែល លេខ​ទូរសព្ទ លេខ​ទូរសារ និង ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងទៀត​ដែល​មាន​លើ​ទម្រង់​ពាក្យសុំ និង លើ​ទម្រង់​ចុះ​ឈ្មោះ​ចូលរួម​វគ្គសិក្សា។ ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​បាន​ផ្តល់​ឲ្យ​លើ​ទម្រង់​ពាក្យសុំ និង ទម្រង់​ចុះឈ្មោះ​របស់​អ្នក​ត្រូវ​បាន​រក្សា​ទុក​ដោយ​សុវត្ថិភាព​នៅ​កន្លែង​របស់​យើង ហើយ​មាន​តែ​អ្នក​ដែល​មាន​សិទ្ធិ​ពាក់ព័ន្ធ​នឹង​វគ្គសិក្សា​ប៉ុណ្ណោះ​អាច​មើល​ព័ត៌មាន​នោះ​បាន។ អ្នក​ដែល​មាន​សិទ្ធិ “ត្រូវការ​ដឹង” រួមមាន បញ្ជីការ​នៃ​វគ្គសិក្សា, អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល/​វគ្គសិក្សា និង គ្រូជំនួយ​ដែល​ដឹកនាំ​វគ្គសិក្សា។

បើ​អ្នក​ជ្រើសរើស​ប្រើ​សេវា “ប្រាប់​មិត្ត​អំពី​វិបស្សនា” របស់​យើង ជា​ចាំ​បាច់ អ្នក​ត្រូវ​ប្រគល់​ទាំង​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​ផ្ទាល់ និង អាសយដ្ឋាន​អ៊ីមែល​របស់​មនុស្ស​ម្នាក់​ផ្សេងទៀត ដើម្បី​ផ្ញើ​វន្ទនាការ​អេឡិចត្រូនិក និង អាសយដ្ឋាន​នៃ​វិបសៃ​របស់​យើង​ទៅ​បុគ្គល​ម្នាក់​នោះ។ ប្រភេទ​នៃ​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ដែល​សេវា​នោះ​អាច​ប្រមូល​ពី​អ្នក​គឺ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក និង ប្រភេទ​នៃ​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ដែល​អាច​ប្រមូល​ពី​មនុស្ស​ម្នាក់​ផ្សេងទៀត​នោះ នៅ​លើ​ទំព័រ​នេះ រួមមាន​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នកទទួល។ យើង​ក៏​អាច​ប្រមូល​ព័ត៌មាន​មិន​មែន​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ផងដែរ នៅពេល​អ្នក​ចូល​មើល​ទំព័រ​វិបសៃ​របស់​យើង ដូចជា ប្រភេទ​នៃ​កម្មវិធី​មើល​វិប​ដែល​អ្នក​កំពុង​ប្រើ (ឧទា. កម្មវិធី Firefox, Netscape, Opera ឬ Internet Explorer), ប្រភេទ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អ្នក​កំពុង​ប្រើ (ឧទា. Windows, Mac OS ឬ Linux) និង ឈ្មោះ​ដែន​នៃ​អ្នកផ្តល់​សេវា​អ៊ីនធឺណិត​ឲ្យ​អ្នក (ឧទា. American Online, EarthLink)។

របៀប​ដែល​យើង​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក

យើង​ប្រើប្រាស់​ព័ត៌មាន​ដែល​អ្នក​ផ្តល់​ឲ្យ​អំពី​ខ្លួន​អ្នក​នៅក្នុង​ទម្រង់​ពាក្យសុំ និង ពាក្យ​ចុះឈ្មោះ​របស់​អ្នក​ដើម្បី​វាយ​តម្លៃ​ពាក្យសុំ​របស់​អ្នក​សម្រាប់​ការអនុញ្ញាត​ឲ្យ​ចូលរួម​វគ្គសិក្សា និង ដើម្បី​ចុះ​ឈ្មោះ​អ្នក​ក្នុង​វគ្គសិក្សា​នោះ។ លើស​ពី​នេះ យើង​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូលរួម​វគ្គសិក្សា​វិបស្សនា ជា​ញឹកញាប់ បាន​ចូលរួម​វគ្គសិក្សា​ក្រោយៗ​ទៀត​ជា​បន្តបន្ទាប់ ពេញ​មួយ​ជីវិត​របស់​ពួកគេ។ ដើម្បី​ជួយ​សម្រួល​ដល់​ការចូលរួម​វគ្គសិក្សា​ជា​បន្ត​បន្ទាប់​នៅ​លើក​ក្រោយៗ​ទៀត និង ដើម្បី​រក្សា​កំណត់ត្រា​នៃ​ប្រវត្តិរូប និង បទពិសោធន៍​របស់​សិស្ស យើង​អាច​រក្សា​ទុក​ទិន្នន័យ​វគ្គសិក្សា​របស់​សិស្ស​ម្នាក់ៗ ដោយ​គ្មាន​ព្រំដែន និង មិន​មាន​ការហាមប្រាម​តាម​ផ្លូវ​ច្បាប់​ឲ្យ​ធ្វើ​ដូច្នេះ​នៅ​ក្នុង​យុត្តធិការ​មួយ​ចំនួន។ បើ​មិន​ដូច្នោះ​ទេ សិស្ស​អាច​ស្នើ​ឲ្យ​លុប​ទិន្នន័យ​របស់​គេ​បាន។ ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើប្រាស់​អាសយដ្ឋាន​ប្រៃសណីយ៍ និង/ឬ អាសយដ្ឋាន​អ៊ីមែល​ដែល​មាន​ឈ្មោះ​របស់​អ្នក ដើម្បី​ផ្ញើ​ព័ត៌មាន​អំពី​វិបស្សនា​ជូន​អ្នក ទាក់ទិន​នឹង​សកម្មភាព និង កន្លែង​នានា បើ​អ្នក​មិន​បដិសេធ​ការទាក់ទង​នោះ។ យើង​ប្រើប្រាស់​ព័ត៌មាន​ដែល​អ្នក​ផ្តល់​ឲ្យ​អំពី​អ្នកដទៃ នៅ​ក្នុង​សេវា “ប្រាប់​មិត្ត” របស់​យើង ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ផ្ញើ​ជូន​ពួកគេ​នូវ​វន្ទនាការ​របស់​អ្នក និង អាសយដ្ឋាន​វិបសៃ​របស់​យើង។ ជួន​កាល យើង​ប្រើ​ព័ត៌មាន​ដែល​មិន​ទាក់ទង​នឹង​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ដែល​យើង​ប្រមូល​ដើម្បី​កែ​លំអ​ការរចនា និង ខ្លឹមសារ​ព័ត៌មាន​នៃ​វិបសៃ​របស់​យើង និង ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ដឹង​ថា​តើ​នរណា​ដែល​ចូល​មើល​វិបសៃ​របស់​យើង​ពី​កន្លែង​ណា និង ឯកសារ​ណា​ខ្លះ​ដែល​ពួកគេ​ចូល​មើល​ក្នុង​វិបសៃ​នេះ គឺថា ដើម្បី​ប្រើ​ព័ត៌មាន​នេះ​ទាំងមូល​ដើម្បី​វិភាគ​ការប្រើ​វិបសៃ។ វិបសៃ​វិបស្សនា​នេះ​មិន​អនុញ្ញាត​ឲ្យ​ភាគី​ផ្សេងទៀត​ទទួល​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក​ឡើយ ទាំង​សម្រាប់​ការធ្វើ​អាជីវកម្ម ឬ មូលហេតុ​ដទៃ​ផ្សេងទៀត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វិបសៃ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​អង្គការ​របស់​យើង​អាច​ទទួល​ការបរិច្ចាគ​ទាន​តាមរយៈ​បណ្ណ​ឥណទាន ដែល​ក្នុង​ករណី​នោះ ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ហិរញ្ញាវត្ថុ​នៃ​ការបរិច្ចាគ​ទាន​នោះ ត្រូវ​បាន​ដំណើរការ​ក្នុង​លក្ខណៈ​ធម្មតា។ ក្រៅ​ពី​នេះ យើង​មិន​លាត​ត្រដាង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ក្រៅ​កន្លែង​នានា​នៃ​អង្គការ​សម្ពន្ធ​របស់​យើង និង មជ្ឈមណ្ឌល​របស់​ពួកគេ​ឡើយ លើកលែង​តែ​ច្បាប់​បាន​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ។ ឧទាហរណ៍ ដើម្បី​ឆ្លើយតប​នឹង​ដីកា​របស់​តុលាការ ឬ ដីកា​កោះ​ហៅ​សាក្សី។ យើង​ក៏​អាច​លាត​ត្រដាង​ព័ត៌មាន​នោះ​ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ ឬ តម្រូវការ​តាម​ផ្លូវច្បាប់​ផ្សេងទៀត​ផងដែរ។

គ្រូ និង គ្រូជំនួយ​ទាំងអស់ ព្រមទាំង​បុគ្គលិក​មជ្ឈមណ្ឌល​កម្មដ្ឋាន និង សិស្ស​បម្រើ​ធម៌ (Dhamma) ទាំងអស់ អាច​ចូល​មើល​ព័ត៌មាន​របស់​អ្នក​ដែល​បាន​ប្រគល់​តាមរយៈ​ទម្រង់​ពាក្យ​សុំ និង ពាក្យ​ចុះ​ឈ្មោះ​តែ​តាម​មូលដ្ឋាន “ត្រូវការ​ដឹង” ប៉ុណ្ណោះ។ ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​សម្ងាត់ និង មាន​សុវត្ថិភាព មិន​ឲ្យ​ផ្សព្វផ្សាយ ឬ មិន​ឲ្យ​ភាគី​ផ្សេង​ណា​មួយ​អាច​ចូល​មើល​បាន​ឡើយ នៅ​ពេល​មជ្ឈមណ្ឌល ឬ បញ្ជីការ​នៃ​វគ្គសិក្សា​ក្រៅ​មជ្ឈមណ្ឌល​ទទួល​ព័ត៌មាន​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ព័ត៌មាន​របស់​អ្នក​ត្រូវ​បាន​រក្សា​ទុក និង ប្រើ​ដោយ​ស្ថិត​នៅក្រោម​គោលការណ៍​ឯកជនភាព​ជាក់លាក់​ដែល​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដែល​ធ្វើ​វគ្គសិក្សា​ជាក់លាក់​ដែល​អ្នក​កំពុង​សុំ​ចុះ​ឈ្មោះ។ ហានិភ័យ​នៃ​ការលាត​ត្រដាង​ព័ត៌មាន​របស់​អ្នក​ដោយ​ធ្វេស​ប្រហែស​អាច​ជា​ករណី​ដែល​ប្រគល់​ពាក្យសុំ​តាម​អ៊ីមែល ហើយ​ដែល​ព័ត៌មាន​នោះ​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​អ៊ីនធឺណិត​បើក​ចំហ ដែល​ក្នុង​ស្ថានភាព​ខ្លះ កន្លែង​ទទួល​ពាក្យ​សុំ​តាម​អ៊ីមែល​របស់​យើង​មិន​មាន​សុវត្ថិភាព។ សូម​កុំ​ប្រើ​ការដាក់​ពាក្យសុំ​តាម​អ៊ីមែល​លើ​វិបសៃ​នេះ លុះត្រាតែ​អ្នក​ត្រៀម​ខ្លួន​ទទួល​យក​ហានិភ័យ​នេះ​ដោយ​ខ្លួនឯង។

ពាក្យសុំ​របស់​យើង និង ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​មាន​នៅ​ទីនេះ ត្រូវ​បាន​រក្សា​ទុក​ដោយ​ឧបករណ៍​ផ្ទុក និង ដំណើរការ​លើ​កុំព្យូទ័រ។ លើស​ពី​នេះ កុំព្យូទ័រ​របស់​យើង​ស្ថិត​នៅ​តាម​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក។ ការដាក់​ពាក្យសុំ​របស់​អ្នក​ដើម្បី​ចូលរួម​វគ្គសិក្សា​របស់​យើង ត្រូវ​បាន​ចាត់​ទុក​ថា អ្នក​យល់ព្រម​យ៉ាង​ជាក់ច្បាស់​ឲ្យ​គេ​រក្សា​ទុក និង ដំណើរការ​ទិន្នន័យ​ពាក្យសុំ​របស់​អ្នក​នៅ​លើ​កុំព្យូទ័រ និង យល់ព្រម​ចំពោះ​ការផ្ទេរ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​មាន​នៅ​ក្នុង​ពាក្យសុំ​នោះ​ឆ្លង​ប្រទេស ព្រមទាំង​យល់ព្រម​ចំពោះ​ការទុកដាក់ និង ការរក្សា​ព័ត៌មាន​ទាំងអស់​ដែល​អ្នក​បាន​ប្រគល់​ជូន​យើង ក្នុង​ដំណើរការ​ចុះឈ្មោះ ស្រប​តាម​បញ្ញត្តិកម្ម​គោលការណ៍​ភាពឯកជន​នៅក្នុង​ដែនយុត្តាធិការ​ក្នុង​ស្រុក។ បន្ថែម​លើ​នេះ ក្នុង​ករណី​ខ្លះ សេវា​អ៊ីមែល​របស់​មជ្ឈមណ្ឌល​ដែល​អ្នក​ដាក់​ពាក្យសុំ អាច​ត្រូវ​បាន​ផ្ដល់ជូន​តាមរយៈ​កម្មវិធី Google។ អាស្រ័យ​ហេតុនេះ ការទុកដាក់​ទិន្នន័យ​ក្នុង​ពាក្យសុំ​របស់​អ្នក​ចំពោះ​មជ្ឈមណ្ឌល​នោះ ស្ថិត​នៅក្រោម​គោលការណ៍​ភាពឯកជន និង សន្តិសុខ​របស់ Google ដូច​មាន​ចែង​ក្នុង​ការបោះពុម្ពផ្សាយ​របស់​ពួកគេ ដែល​មាន​លើ​វិបសៃ​របស់​ពួកគេ។ ដើម្បី​សុខុមាលភាព​របស់​សិស្ស វា​ជា​ការចាំបាច់​ចំពោះ​យើង​ក្នុង​ការធ្វើ និង រក្សា​ទុក​កំណត់​សម្គាល់​អំពី​បញ្ហា​សុខភាព ឬ អាកប្បកិរិយា​ណា​មួយ​ដែល​ទាក់​ទង​នឹង​វគ្គសិក្សា​ដែល​ត្រូវគ្នា​នឹង​ច្បាប់​វិន័យ ឬ ពុំនោះ​ទេ ទាក់ទង​នឹង​បញ្ហា​ដែល​បង្ហាញ​ថា​សិស្ស​គួរ​ត្រូវ​បាន​ហាម​ពី​ការចូលរួម​វគ្គសិក្សា​នា​ពេល​អនាគត ឬ នឹង​ត្រូវការ​ការគាំពារ​បន្ថែម​ក្នុង​អំឡុង​វគ្គសិក្សា​នា​ពេល​អនាគត។ ក្នុង​ករណី​កម្រ​ដែល​អាច​កើត​ឡើង កំណត់​សម្គាល់​ទាំង​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ និង ចែករំលែក​ដោយ​សម្ងាត់​ជាមួយ​គ្រូជំនួយ និង បញ្ជីការ​នៃ​វគ្គសិក្សា​ដែល​ទទួល​សិទ្ធិ នៅក្នុង​វគ្គសិក្សា​នា​ពេល​អនាគត​នោះ។ ការចូលរួម​វគ្គសិក្សា​របស់​អ្នក​នឹង​ត្រូវ​ចាត់​ទុក​ថា អ្នក​យល់ព្រម​យ៉ាង​ជាក់ច្បាស់​ចំពោះ​ការកាន់កាប់​កំណត់សម្គាល់​នោះ និង ការផ្ទេរ​ព័ត៌មាន​ឆ្លង​ប្រទេស។

ការប្រមូល​ព័ត៌មាន​ដោយ​វិបសៃ​ផ្សេងទៀត

គោលការណ៍​ឯកជនភាព​នេះ​ថ្លែង​តែ​អំពី​ការប្រើ និង ការចែកចាយ​ព័ត៌មាន​ដែល​យើង​ប្រមូល​ពី​អ្នក​ប៉ុណ្ណោះ។ វិបសៃ​របស់​យើង​អាច​មាន​តំណ​ទៅ​វិបសៃ​របស់​ភាគី​ផ្សេងទៀត​ដែល​ការប្រតិបត្តិ​ព័ត៌មាន​របស់​គេ​អាច​ខុស​ពី​របស់​យើង។ អ្នកទស្សនា​គួរ​ពិនិត្យ​មើល​សេចក្តី​ជូន​ដំណឹង​អំពី​ឯកជនភាព​របស់​វិបសៃ​ដទៃ​នោះ ពីព្រោះ​យើង​មិន​មាន​ការគ្រប់គ្រង​ទៅ​លើ​ព័ត៌មាន​ដែល​បាន​ប្រគល់​ជូន ឬ ប្រមូល​ដោយ​ភាគី​ផ្សេង​ទាំងនេះ​ឡើយ។ ដោយសារ​អង្គការ​វិបស្សនា​របស់​យើង​មិន​គ្រប់គ្រង​លើ​គោលការណ៍​ឯកជនភាព​របស់​ភាគីផ្សេងៗ អ្នក​ត្រូវ​គោរព​តាម​ទម្លាប់ និង គោលការណ៍​ឯកជនភាព​របស់​ភាគី​ផ្សេង​នោះ បើ​មាន ហើយ​អង្គការ​វិបស្សនា​របស់​យើង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការប្រើប្រាស់ និង ការចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​ភាគី​ផ្សេងៗ​ឡើយ។ ដូច្នេះ យើង​សូម​ឲ្យ​អ្នក​សួរ មុន​នឹង​អ្នក​លាត​ត្រដាង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ចំពោះ​អ្នកដទៃ។

ខូគី

“ខូគី” គឺ​ឯកសារ​ជា​អត្ថបទ​ដែល​មាន​ព័ត៌មាន​បន្តិចបន្តួច ដែល​សឺវើ​របស់​យើង​ទាញយក​ដាក់​កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់​អ្នក នៅពេល​អ្នក​ចូលមើល​វិបសៃ​របស់​យើង។ ឯកសារ​នេះ​មាន​លេខ​វិសេស​ដែល​មាន​តែមួយ​ដើម្បី​ឲ្យ​សឺវើ​របស់​យើង​ស្គាល់​ថា PC ណា​ដែល​វា​ទាក់ទង​ជាមួយ។ យើង​បង្កើត​ខូគី​តាម​វេលាប្រើ នៅពេល​អ្នក​ប្រើប្រាស់​ទម្រង់​បែបបទ​ពាក្យសុំ​លើ​បណ្ដាញ ដើម្បី​ចុះឈ្មោះ​ក្នុង​វគ្គសិក្សា​មួយ។ យើង​ក៏​ប្រើប្រាស់​ខូគី​តាម​វេលាប្រើ​ដើម្បី​ដឹង​ថាតើ​អ្នក​បាន​ចុះឈ្មោះ​ចូល​ជា​សិស្ស​ចាស់ ឬ​ក៏​មិនមែន​សិស្ស​ចាស់​ផងដែរ។ ខូគី​ខ្លះ​ត្រូវ​បាន​បែងចែក​ឲ្យ PC របស់​អ្នក​តែ​ក្នុង​អំឡុងពេល​ដែល​អ្នក​ចូលមើល​វិបសៃ​ប៉ុណ្ណោះ ហើយ​ទាំងនេះ​ត្រូវ​បាន​ហៅ​ថា វេលាប្រើ​ផ្អែក​លើ​ខូគី។ ខូគី​ទាំងនេះ​ត្រូវ​បាន​លុប​ដោយ​ស្វ័យប្រវត្តិ នៅពេល​អ្នក​បិទ​កម្មវិធី​មើលវិប​របស់​អ្នក។ វិបសៃ​វិបស្សនា “តាម​តំបន់” ផ្សេងទៀត ក៏​អាច​ប្រើប្រាស់​ខូគី​ផងដែរ។

ភាពឯកជន​របស់​កុមារ

អង្គការ​វិបស្សនា​របស់​យើង​មិន​ប្រមូល​ព័ត៌មាន​ជាក់លាក់​អំពី​កុមារ​ឡើយ ប៉ុន្តែ​យើង​មាន​ការព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ក្មេងៗ និង ការប្រើ​អ៊ីនធឺណិត​របស់​ពួកគេ។ ដូច្នេះ ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​ការការពារ​ឯកជនភាព​របស់​កុមារ​លើ​បណ្តាញ​អ៊ីនធឺណីត​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ 1998 (និង នីតិកម្ម​ស្រដៀង​គ្នា​នេះ​នៅ​ប្រទេស​ដទៃ) យើង​ឥត​មាន​ចេតនា​ស្នើសុំ ឬក៏​សុំ​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ពី​កុមារ​ដែល​មាន​អាយុ​ក្រោម 13 ឆ្នាំ ដោយ​មិន​មាន​ការយល់ព្រម​បញ្ជាក់​ពី​ឪពុកម្តាយ​ឡើយ។ ក្នុង​ករណី​ដែល​យើង​ទទួល​ដំណឹង​ច្បាស់​ថា​យើង​បាន​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​នោះ ដោយ​មិន​មាន​ការយល់ព្រម​ចាំបាច់ និង បញ្ជាក់​ពី​ឪពុកម្តាយ យើង​នឹង​លុប​ព័ត៌មាន​នោះ​ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ​របស់​យើង​ភ្លាមៗ តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន។

លក្ខខណ្ឌ​នៃ​ឯកជនភាព​ជាក់លាក់​តាម​ប្រទេស

សូម​កត់​សម្គាល់​ថា ប្រទេស​នីមួយៗ​អាច​មាន​តម្រូវការ​ច្បាប់​ស្តី​ពី​ឯកជនភាព​ជាក់លាក់។ អង្គការ​វិបស្សនា​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​បាន​បង្កើត​គោលការណ៍​ឯកជនភាព​ជាក់លាក់​ដើម្បី​អនុលោម​តាម​តម្រូវការ​ទាំងនេះ​ដែល​អាច​ខុស​ពី​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​គោលការណ៍​ទូទៅ ដែល​បាន​កំណត់​ខាងលើ។ អ្នក​អាច​ទទួល​សំណៅ​ឯកសារ​រឹង​នៃ​តម្រូវការ​ជាក់លាក់​ទាំងនេះ​ដោយ​ទាក់ទង​ទៅ​បញ្ជីការ​នៃ​វគ្គសិក្សា​នៅ​មជ្ឈមណ្ឌល​ដែល​អ្នក​បាន​ដាក់​ពាក្យសុំ និង/ឬ ទម្រង់​ចុះឈ្មោះ ឬក៏​នៅ​តាម​កន្លែង​វគ្គសិក្សា ពេល​អ្នក​ទៅ​ដល់។

លុប​ឈ្មោះ/​ចុះ​ឈ្មោះ

យើង​ផ្តល់​ឱកាស​ជូន​អ្នក​ក្នុងការ “លុប​ឈ្មោះ” ចេញ​ពី​ការផ្ញើ​អ៊ីមែល ឬ សំបុត្រ​ប្រៃសណីយ៍​ពី​អង្គការ​វិបស្សនា​ជូន​អ្នក ដែល​ប្រាប់​អំពី​សេវា ឬ ព័ត៌មាន​ផ្សេងៗ​របស់​យើង​ពាក់ព័ន្ធ​នឹង​វិបស្សនា។ ក្នុង​ករណី​ផ្សេងទៀត អ្នក​ប្រហែល​ជា​អាច “ចុះ​ឈ្មោះ” ក្នុង​បញ្ជី​ចែកចាយ ដើម្បី​ទទួល​ព័ត៌មាន​ក្នុង​ស្រុក​ជាក់លាក់​មួយ​ចំនួន​ផងដែរ។ បើ​អ្នក​ជ្រើសរើស​ឲ្យ​គេ​លុប​ឈ្មោះ, អាសយដ្ឋាន​អ៊ីមែល ឬ ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ​របស់​យើង នោះ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន តាមរយៈ​ការផ្ញើ​អ៊ីមែល​មក​យើង​តាម​អាសយដ្ឋាន​នេះ៖ database-remove@dhamma.org។ អ្នក​ក៏​អាច​ទាក់ទង​មជ្ឈមណ្ឌល ឬ អង្គការ​វិបស្សនា​ក្នុង​ស្រុក​របស់​អ្នក និង ស្នើ​សុំ​ឲ្យ​គេ​លុប​ចេញ​ផងដែរ។

របៀប​ទាក់ទង​មក​យើង

បើ​អ្នក​មាន​សំណួរ ឬ ក្ដីកង្វល់​ទាក់ទង​នឹង​ឯកជនភាព ឬ គោលការណ៍​ដទៃ​ផ្សេងទៀត​អំពី​វិបសៃ​វិបស្សនា ឬ ការអនុវត្ត​គោលការណ៍​ទាំងនេះ អ្នក​អាច​ទាក់ទង​មក​យើង​តាម៖ webmaster@dhamma.org។

កាលបរិច្ឆេទ​ចូល​ជា​ធរមាន

គោលការណ៍​ឯកជនភាព​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី 01 វិច្ឆិកា 2001។ អង្គការ​វិបស្សនា​របស់​យើង​រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​កែសម្រួល​លក្ខខណ្ឌ​នៃ​គោលការណ៍​នេះ នៅ​គ្រប់​ពេល និង តាម​ឆន្ទានុសិទ្ធិ​របស់​យើង។ ការណ៍​ដែល​អ្នក​ប្រើប្រាស់​វិបសៃ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការយល់ព្រម​ទទួល​យក​គោលការណ៍​ដែល​បាន​យោង​ខាងលើ។