វគ្គសិក្សា


មជ្ឈមណ្ឌល    
មិនមែន​មជ្ឈមណ្ឌល


បង្ហាញ ទៅ នៃ លទ្ធផល — សូម​សម្រាំង​ការស្វែងរក ដើម្បី​បង្ហាញ​លទ្ធផល​លើស​ពី 100 ដំបូង។
រក​មិន​ឃើញ​កំណត់ត្រា​ណា​មួយ។ សូម​កែ​លក្ខណៈវិនិច្ឆយ​ស្វែងរក ហើយ​ធ្វើ​ការស្វែងរក​ម្ដងទៀត។

វគ្គសិក្សា 10 ថ្ងៃ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​កុមារ បើក​ចំពោះ​កុមារ​ទាំងអស់​ដែល​មាន​អាយុ 8-12 ឆ្នាំ ដែល​ចង់​រៀន​ចម្រើន​កម្មដ្ឋាន។ ឪពុកម្តាយ/​អាណាព្យាបាល​មិន​ចាំបាច់​ជា​អ្នកចម្រើន​កម្មដ្ឋាន​ឡើយ។

វគ្គសិក្សា​អាណាបាណ​សម្រាប់​ក្មេងជំទង់ មាន​សម្រាប់​ក្មេងជំទង់​ដែល​មាន​អាយុ​ពី 13-18 ឆ្នាំ។ ឪពុកម្តាយ/​អាណាព្យាបាល​របស់​ពួកគេ​មិន​ចាំបាច់​ជា​អ្នកចម្រើន​វិបស្សនា​កម្មដ្ឋាន​ឡើយ។

វគ្គសិក្សា 10 ថ្ងៃ សម្រាប់​នាយកប្រតិបត្តិ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ជា​ពិសេស​សម្រាប់​នាយកប្រតិបត្តិ​អាជីវកម្ម និង មន្ត្រី​រដ្ឋាភិបាល ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល វិបសៃ​វគ្គសិក្សា​សម្រាប់​នាយកប្រតិបត្តិ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។


របៀប​រក​ទីកន្លែង និង ស្នើសុំ​ចូលរួម​វគ្គសិក្សា៖  
  • សូម​ជ្រើសរើស​ថេប​ពាក្យសុំ, សម្រាំង​ជម្រើស​ស្វែងរក ដោយ​ការបញ្ជាក់​នូវ​តម្លៃ​មួយ ឬ ច្រើន​ក្នុង​ប្រអប់​មួយ (ចុច​ម្ដងទៀត​លើ​ប្រអប់​តែ​មួយ ដើម្បី​បញ្ជាក់​នូវ​តម្លៃ​បន្ថែម) ហើយ​ចុច​ប៊ូតុង​ស្វែងរក
  • រក​វគ្គសិក្សា​ដែល​សមស្រប​ពី​បញ្ជី​នៃ​វគ្គសិក្សា​ដែល​មាន ហើយ​ចុច​ប៊ូតុង​ស្នើសុំ ដើម្បី​ចូល​ទម្រង់​បែបបទ​ពាក្យសុំ​លើ​បណ្ដាញ​អ៊ីនធឺណិត ជា​ភាសា​តាម​ជម្រើស​របស់​អ្នក (មាន​តែ​លទ្ធផល 100 ដំបូង​ប៉ុណ្ណោះ​នឹង​បង្ហាញ​ឡើង; បើ​អ្នក​មិន​បាន​រកឃើញ​វគ្គសិក្សា​ដែល​សមស្រប​ពី​សំណុំ​លទ្ធផល​ដែល​បាន​បង្ហាញ​ទេ សូម​សម្រាំង​ជម្រើស​ស្វែងរក​បន្ថែម​ទៀត ហើយ​ធ្វើ​ការស្វែងរក​ឡើងវិញ)
  • សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តីណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​វិន័យ ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។  សូម​បំពេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ​ឲ្យ​បាន​ពេញលេញ​ទាំងស្រុង ហើយ​ប្រគល់​វា។  អ្នក​ត្រូវការ​ពាក្យសុំ​មួយ​ដើម្បី​ចុះបញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។
  • សូម​រង់ចាំ​ការជូនដំណឹង។  ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ ដោយសារ​ចំនួន​នៃ​ពាក្យសុំ​មាន​ច្រើន វា​អាច​ត្រូវការ​ពេល​ជាច្រើន​សប្តាហ៍ មុន​ពេល​ទទួល​ការជូនដំណឹង។
  • បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​យល់ព្រម​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា អ្នក​នឹង​ចូលរួម ដើម្បី​ធានា​ឲ្យ​មាន​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។

វគ្គសិក្សា​ក្នុង ប្រទេស​មួយ​ចំនួន កំពុង​ស្ថិត​ក្នុង​ដំណើរការ​ធ្វើ​បង្កើត​ឲ្យ​មាន (ប៉ុន្តែ​មិន​ទាន់​មាន​នៅឡើយ) តាម​កម្មវិធី​ស្វែងរក។ ដើម្បី​ទទួល​បញ្ជីរាយ​ទីកន្លែង​ទូទាំង​ពិភពលោក ដែល​ផ្ដល់​នូវ​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន សូម​ចូលមើល​ទំព័រ បញ្ជីរាយ និង ផែនទី របស់​យើង។