ធម្មចក្រ

* អង់គ្លេស

ព័ត៌មាន

អ្វី​ជា​វិបស្សនា?

ស.ន. ហ្គោឥនកា

សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ

ច្បាប់​វិន័យ​នៃ​ធម្មសិក្សា

សំណួរ និង ចម្លើយ​អំពី​វិបស្សនា

កាលបរិច្ឆេទ​ធម្មសិក្សា​ទូទាំង​ពិភពលោក

ឥណ្ឌា *
អាស៊ី *
អាមេរិក​ខាងជើង *
អាមេរិក​ឡាទីន *
អ៊ឺរ៉ុប *
អូស្ត្រាលី/​ណូវែលសេឡង់ *
មជ្ឈឹម​បូព៌ា *
អាហ្វ្រិក *

ទីកន្លែង​ទាំងអស់​តាម​លំដាប់​អក្សរ​ក្រម *

ផែនទី​នៃ​ទីកន្លែង​ធម្មសិក្សា​ទូទាំង​ពិភពលោក *

ផែនទី​នៃ​ទីកន្លែង​ធម្មសិក្សា​សម្រាប់​ប្រទេស​ឥណ្ឌា និង នេប៉ាល់ *

ទំនាក់​ទំនង

បញ្ជី​នៃ​ទំនាក់​ទំនង​ទូទាំង​ពិភពលោក *

បញ្ជី​នៃ​មជ្ឈមណ្ឌល​វិបស្សនា​ទូទាំង​ពិភពលោក

ការយោង​ផ្សេងៗ​ទៀត

វិបសៃ​ចល័ត *

សិស្ស​ចាស់

សំឡេង​សុន្ទរកថា​សាធារណៈ​របស់​លោក ស.ន. ហ្គោឥនកា *

ស្លឹក​ពោធិ

វិបស្សនា​កម្មដ្ឋាន

វិបស្សនា​កម្មដ្ឋាន បង្រៀន​ដោយ​លោក ស្រីសត្យានារាយ័ន ហ្គោឥនកា
តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន

នេះ​គឺ​ជា​គេហទំព័រ​អន្តរជាតិ​របស់​អង្គការ​ដែល​ផ្តល់​ធម្មសិក្សា​វិបស្សនា​កម្មដ្ឋាន​ដែល​បង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា និង គ្រូ​ជំនួយ តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន


វិបស្សនា (Vipassana) ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំងពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​កម្មដ្ឋាន​ដ៏​ចំណាស់​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា។ បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​នៅ​ប្រទេស​ឥណ្ឌា​ជាង ២៥០០ ឆ្នាំ​មុន ដែល​ជា​វិធី​ព្យាបាល​សាកល​ចំពោះ​ជំងឺ​សាកល គឺ​ជា សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ។ ចំពោះ​អ្នក​ដែល​មិន​ដឹង​ថា​អ្វី​ជា​វិបស្សនា​កម្មដ្ឋាន ពួកគេ​អាច​ទទួល​បាន​នូវ សេចក្តី​ណែនាំ​អំពី​វិបស្សនា ដោយ​លោក ហ្គោឥនកា * និង សំណួរ និង ចម្លើយ អំពី​វិបស្សនា។


បច្ចេកទេស​វិបស្សនា​កម្មដ្ឋាន​ត្រូវ​បាន​បង្រៀន​ក្នុង​ធម្មសិក្សា ១០ ថ្ងៃ ដែល​សិស្ស​នឹង​រៀន​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​វិធីសាស្ត្រ​នេះ ព្រមទាំង​អាច​អនុវត្ត​គ្រប់គ្រាន់​ដើម្បី​ពិសោធ​អំពី​លទ្ធផល​ដ៏​មាន​ប្រយោជន៍​នៃ​បច្ចេកទេស​នេះ។


ទាំង​ធម្មសិក្សា ទាំងម្ហូបអាហារ ព្រមទាំង​ការស្នាក់នៅ មិន​គិត​ថ្លៃ​អ្វី​ឡើយ។ ការចំណាយ​ទាំងអស់​គឺ​ជា​អំណោយ​ទាន​ពី​សិស្ស​ចាស់​ដែល​បាន​បញ្ចប់​វគ្គសិក្សា​មួយ និង បាន​ទទួល​ផល​ប្រយោជន៍​ពី​វិបស្សនា ព្រមទាំង​មាន​បំណង​ចង់​ផ្តល់​ជូន​អ្នកដទៃ​នូវ​ឱកាស​ដើម្បី​ទទួល​ផល​ប្រយោជន៍​នេះ​ផងដែរ។


ធម្មសិក្សា​នានា​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្មដ្ឋាន​ជា​ច្រើន និង នៅ​ទីកន្លែង​ជួល​ក្រៅ​មជ្ឈមណ្ឌល។ ទី​កន្លែង​នីមួយៗ​មាន​កាលបរិច្ឆេទ​ធម្មសិក្សា​ផ្ទាល់​ខ្លួន។ ក្នុង​ករណី​ជា​ច្រើន ពាក្យសុំ​ចូលរួម​ធម្មសិក្សា​ទាំងនេះ​អាច​ធ្វើ​ឡើង​ដោយ​ការចុច​លើ​កាលបរិច្ឆេទ​ដែល​បាន​រាយ​ណា​មួយ​តាម​ជម្រើស ដែល​មាន​ក្នុង​កាលបរិច្ឆេទ​នោះ។

មជ្ឈមណ្ឌល​ជា​ច្រើន​មាន​នៅ​ក្នុង​ប្រទេស ឥណ្ឌា * និង កន្លែង​ផ្សេង​ទៀត​នៅ អាស៊ី *; មជ្ឈមណ្ឌល ១០ នៅ អាមេរិក​ខាងជើង *; មជ្ឈមណ្ឌល ៣ នៅ អាមេរិក​ឡាទីន *; មជ្ឈមណ្ឌល ៧ នៅ អ៊ឺរ៉ុប *; មជ្ឈមណ្ឌល ៧ នៅ អូស្ត្រាលី/​ណូវែល​សេឡង់ *; មជ្ឈមណ្ឌល ១ នៅ មជ្ឈឹម​បូព៌ា * និង មជ្ឈមណ្ឌល ១ នៅ អាហ្វ្រិក *

ធម្មសិក្សា ១០ ថ្ងៃ ក្រៅ​មជ្ឈមណ្ឌល ជា​ញឹកញាប់​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ជា​ច្រើន​តាម​ការរៀបចំ​ដោយ​សិស្ស​វិបស្សនា​ក្នុង​ស្រុក នៅ​តំបន់​ទាំងនោះ។ អ្នក​អាច​ទទួល បញ្ជី​រាយ​តាម​លំដាប់​អក្សរ​ក្រម * នៃ​ទី​កន្លែង​ធម្មសិក្សា​ទូទាំង​ពិភពលោក ព្រមទាំង​រូប​តំណ​ភូមិសាស្ត្រ​នៃ​ទី​កន្លែង​ធម្មសិក្សា ទូទាំង​ពិភពលោក * និង នៅ​ក្នុង​ប្រទេស ឥណ្ឌា និង នេប៉ាល់ *


ធម្មសិក្សា​វិបស្សនា​កម្មដ្ឋាន​ក៏​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង ពន្ធនាគារ * ផងដែរ។


ធម្មសិក្សា​វិបស្សនា​ពិសេស ១០ ថ្ងៃ សម្រាប់​អ្នកជំនួញ​ធំៗ និង មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ក៏​ធ្វើ​ឡើង​ជា​ពិសេស​តាម​ពេល​កំណត់​នៅ​មជ្ឈមណ្ឌល​ជាច្រើន​ជុំ​វិញ​ពិភពលោក​ផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល វិបសៃ​ធម្មសិក្សា​ពិសេស​សម្រាប់​អស់​លោក​ទាំង​នោះ *


ព័ត៌មាន​អំពី​វិបស្សនា​កម្មដ្ឋាន​ក៏​មាន​ជា ភាសា​ផ្សេងទៀត * ដែល​បាន​បង្ហាញ​ខាងក្រោម​ផងដែរ។


Bulgarian Translation Chinese Translation Czech Translation Danish Translation Dutch Translation English Translation Finish Translation French Translation German Translation Gujarati Translation Hebrew Translation Hindi Translation Hungarian Translation Indonesian Translation Farsi Translation Italian Translation Japanese Translation Korean Translation Lithuanian Translation Norwegian Translation Polish Translation Portuguese Translation Romanian Translation Russian Translation Slovenian Translation Spanish Translation Swedish Translation Tamil Translation Thai Translation Ukrainian Translation Vietnamese Translation

ស្វែងរក​ក្នុង​វិបសៃ​វិបស្សនា៖

គោលការណ៍​ឯកជនភាព

ផ្ញើ អ៊ីមែល ទៅ​អ្នកជំនាញការ​វិប។

បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ 30 October, 2011។