សទ្ទានុក្រម

ទូទៅ

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​ការបរិច្ចាគ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ពោលគឺ​គ្មាន​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង នៅក្នុង​កន្លែង​មិនមែន​មជ្ឈមណ្ឌល។ មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុនពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល។


ប្រភេទ​វគ្គសិក្សា

វគ្គសិក្សា​ខ្លី​សម្រាប់​សិស្ស​ចាស់ (1-3 ថ្ងៃ) គឺ​សម្រាប់​សិស្ស​ទាំងឡាយ​ណា​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ដាក់​ពាក្យសុំ​ចូលរួម​វគ្គសិក្សា​ទាំងនេះ រួមទាំង​អ្នក​ដែល​បាន​ខកខាន​ក្នុង​ការបដិបត្តិ​ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​ពួកគេ។

វគ្គសិក្សា 10 ថ្ងៃ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។

វគ្គសិក្សា 10 ថ្ងៃ សម្រាប់​នាយកប្រតិបត្តិ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ជា​ពិសេស​សម្រាប់​នាយកប្រតិបត្តិ​អាជីវកម្ម និង មន្ត្រី​រដ្ឋាភិបាល ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល វិបសៃ​វគ្គសិក្សា​សម្រាប់​នាយកប្រតិបត្តិ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។

វគ្គសិក្សា 10 ថ្ងៃ សម្រាប់​សិស្ស​ចាស់ មាន​កាលវិភាគ និង វិន័យ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ដែរ។ វគ្គសិក្សា​ទាំងនេះ​បើក​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង និង វគ្គសិក្សា​សតិបដ្ឋាន 1ដង, មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​កម្មដ្ឋាន​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បាន​បដិបត្តិ​បច្ចេកទេស​វិបស្សនា​នេះ​យ៉ាង​តិច​មួយ​ឆ្នាំ និង ជា​អ្នក​ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ព្រមទាំង​ព្យាយាម​រក្សា​ការបដិបត្តិ​ជា​រៀងរាល់​ថ្ងៃ។

វគ្គសិក្សា 10 ថ្ងៃ ពិសេស បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង, បាន​បម្រើ​ធម៌​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 20 ថ្ងៃ បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង, បាន​បម្រើ​ធម៌​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 30 ថ្ងៃ បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 6 ដង (1 ដង បន្ទាប់​ពី​ចូលរួម​វគ្គសិក្សា 20 ថ្ងៃ លើកទីមួយ​របស់​ពួកគេ), វគ្គសិក្សា 20 ថ្ងៃ 1 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 45 ថ្ងៃ បើក​តែ​ចំពោះ​បុគ្គល​ដែល​បាន​ចូលរួម​បម្រើ​ធម៌ និង គ្រូជំនួយ ដែល​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 7 ដង (1 ដង បន្ទាប់​ពី​ចូលរួម​វគ្គសិក្សា 30 ថ្ងៃ លើកទីមួយ​របស់​ពួកគេ), វគ្គសិក្សា 30 ថ្ងៃ 2 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 3 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 60 ថ្ងៃ បើក​តែ​ចំពោះ​បុគ្គល​ដែល​បាន​ចូលរួម​បម្រើ​ធម៌ និង គ្រូជំនួយ ដែល​បាន​បញ្ចប់​វគ្គសិក្សា 45 ថ្ងៃ យ៉ាង​តិច 2 ដង, បាន​បដិបត្តិ​បច្ចេកទេស​នេះ​យ៉ាង​តិច 5 ឆ្នាំ ដោយ​រក្សា​ការបដិបត្តិ​ប្រចាំ​ថ្ងៃ (ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ) ក្នុង​រយៈពេល​យ៉ាង​តិច 2 ឆ្នាំ, វៀរចាក​ពី​ការសម្លាប់ ការប្រព្រឹត្ត​ខុស​ក្នុង​កាម ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ និង មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការអង្គុយ​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ; ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត; វគ្គសិក្សា​នេះ​អនុញ្ញាត​តែ​ចំពោះ​គ្រូជំនួយ និង អ្នក​ដែល​ចូលរួម​បម្រើ​ធម៌​យ៉ាង​សកម្ម​ខ្លាំង​ប៉ុណ្ណោះ។

This is 7 Days Vipassana course for Teenagers of age group 15 to 19 years old.

វគ្គសិក្សា​កុមារ បើក​ចំពោះ​កុមារ​ទាំងអស់​ដែល​មាន​អាយុ 8-12 ឆ្នាំ ដែល​ចង់​រៀន​ចម្រើន​កម្មដ្ឋាន។ ឪពុកម្តាយ/​អាណាព្យាបាល​មិន​ចាំបាច់​ជា​អ្នកចម្រើន​កម្មដ្ឋាន​ឡើយ។

កម្មវិធី​សម្រាប់​សិស្ស​ចាស់ គឺ​ស្រដៀង​គ្នា​នឹង ទិវា​ពលកម្ម ដែល​ជា​ពេលវេលា​ដើម្បី​ធ្វើ​កិច្ចការ​ថែទាំ​មជ្ឈមណ្ឌល, ការសាងសង់, គម្រោង​ទីស្នាក់​អាស្រ័យ និង សួនច្បារ ប៉ុន្តែ​ក្នុង​អំឡុងពេល​នេះ​មាន​កម្មវិធី​ពេញលេញ និង មាន​រចនាសម្ពន្ធ, ឱកាស​ដើម្បី​ជួប​ជាមួយ​គ្រូជំនួយ និង អាច​មាន​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ និង ម្ចាស់​មូលនិធិ។ សិស្ស​ចាស់ ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម។ កម្មវិធី​ប្រចាំ​ថ្ងៃ​នឹង​រួមបញ្ចូល​ការអង្គុយ​ជាក្រុម 3 ដង ជាមួយ​នឹង​ថិរវេលា​ធ្វើការ​នា​ពេល​ព្រឹក និង ពេល​រសៀល ហើយ​នា​ពេល​ព្រលប់​នឹង​មាន​ចាក់​ខ្សែអាត់​អំពី​ធម្មទេសនា​ពិសេស និង សន្ទរកថា​ដែល​លោក ស.ន. ហ្គោឥនកា បាន​ថ្លែង​ចំពោះ​សិស្ស​ចាស់។

ទិវា​ទ្វារចំហ ធ្វើ​ឡើង​នៅ​ចន្លោះ​វគ្គសិក្សា​កម្មដ្ឋាន​នីមួយៗ។ មនុស្ស​គ្រប់រូប​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម និង ស្វែងយល់​អំពី​វិបស្សនា​កម្មដ្ឋាន និង មជ្ឈមណ្ឌល។

វគ្គសិក្សា​សតិបដ្ឋាន មាន​កាលវិភាគ និង វិន័យ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ដែរ។ ចំណុច​ខុសគ្នា​ត្រង់​ខ្សែអាត់​ដែល​ចាក់​នៅ​ពេល​ព្រលប់ គឺ​ជា​ធម្មទេសនា​ដែល​បាន​ពន្យល់​អំពី​សតិបដ្ឋានសូត្រ​យ៉ាង​ក្បោះក្បាយ។ ធម្មទេសនា​នេះ​គឺ​ជា​អត្ថបទ​គោល​ដែល​ពន្យល់​យ៉ាង​លម្អិត​អំពី​បច្ចេកទេស​វិបស្សនា។ វគ្គសិក្សា​ទាំងនេះ​បើក​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង (មិន​រួមបញ្ចូល​វគ្គសិក្សា​ដែល​បាន​បម្រើ), មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​កម្មដ្ឋាន​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បាន​បដិបត្តិ​បច្ចេកទេស​វិបស្សនា​នេះ​យ៉ាង​តិច​មួយ​ឆ្នាំ និង ជា​អ្នក​ព្យាយាម​រក្សា​ការចម្រើន​កម្មដ្ឋាន និង សិក្ខាបទ​ប្រាំ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ យ៉ាងតិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។

ស្វ័យ​វគ្គសិក្សា​របស់​សិស្ស​ចាស់ មាន​កាលវិភាគ និង វិន័យ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ដែរ។ ចំណុច​ខុសគ្នា​ត្រង់​គ្មាន​គ្រូ​ដឹកនាំ។ វគ្គសិក្សា​ទាំងនេះ​បើក​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង, មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​កម្មដ្ឋាន​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ​របស់​ពួកគេ, បាន​បដិបត្តិ​បច្ចេកទេស​វិបស្សនា​នេះ​យ៉ាង​តិច​មួយ​ឆ្នាំ និង ជា​អ្នក​ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ទិវា​ពលកម្ម ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ធ្វើ​កិច្ចការ​ថែទាំ​មជ្ឈមណ្ឌល, ការសាងសង់, គម្រោង​ទីស្នាក់​អាស្រ័យ និង សួនច្បារ ជាដើម។ សិស្ស​ចាស់ ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម។ កម្មវិធី​ប្រចាំ​ថ្ងៃ​នឹង​រួមបញ្ចូល​ការអង្គុយ​ជាក្រុម 3 ដង ជាមួយ​នឹង​ថិរវេលា​ធ្វើការ​នា​ពេល​ព្រឹក និង ពេល​រសៀល។ នា​ពេល​ព្រលប់​ខ្លះ នឹង​មាន​ចាក់​ខ្សែអាត់​អំពី​ធម្មទេសនា​ពិសេស និង សន្ទរកថា​ដែល​លោក ស.ន. ហ្គោឥនកា បាន​ថ្លែង​ចំពោះ​សិស្ស​ចាស់។

វគ្គសិក្សា​អាណាបាណ​សម្រាប់​ក្មេងជំទង់ មាន​សម្រាប់​ក្មេងជំទង់​ដែល​មាន​អាយុ​ពី 13-18 ឆ្នាំ។ ឪពុកម្តាយ/​អាណាព្យាបាល​របស់​ពួកគេ​មិន​ចាំបាច់​ជា​អ្នកចម្រើន​វិបស្សនា​កម្មដ្ឋាន​ឡើយ។