Wheel of Dhamma

Bodhi Leaf

 
Latthika
ធម្មលដ្ឋិកា, បាត់ដំបង, Bătdâmbâng, កម្ពុជា
ទីកន្លែង​នៃ​មជ្ឈមណ្ឌល: វិបសៃ | ផែនទី
លុះ​ត្រា​តែ​បាន​ជូន​ដំណឹង​ផ្សេង​ពី​នេះ បទបញ្ជា​នៃ​វគ្គសិក្សា​នឹង​ផ្តល់​ជូន​ជា​ភាសា​ខាងក្រោម៖: ភាសាខ្មែរ / ភាសាអង់គ្លេស

«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងឃុំក្រពើជើង ស្រុកភ្នំសំពៅ ខេត្ត​បាត់ដំបង នាភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​នេះស្ថិត​ក្នុងតំបន់​ជនបទ​មួយ មានចម្ងាយ​ប្រមាណ ១៨គម ពី​ក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ហើយ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៣,៩ ហិចតា ព័ទ្ធជុំវិញ​ភ្នំ​ទ្រុងមាន់។ ចាប់តាំងពីខែមករា ឆ្នាំ ២០០៤ មក វិបស្សនា​បានរីកសាយ​ជាថ្មី​ម្ដងទៀត​នៅក្នុង​ប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌលបានបើកវគ្គសិក្សាសម្រាប់សិស្សជាតិខ្មែរ និង បរទេស ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។

ធម្មសាល​នៃ​មជ្ឈមណ្ឌលអាចទទួលសិស្សបាន​លើស​ពី ១៥០ នាក់ ហើយ​មជ្ឈមណ្ឌល​អាច​ទទួល​សិស្ស​ឲ្យ​ស្នាក់អាស្រ័យ​បាន​ចំនួន ១២៨ រូប (ព្រះសង្ឃ ១៤ អង្គ, សិសប្រុស ៤២ នាក់ និង សិស្សស្រី ៧២ នាក់)។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ ប្រមាណ ១២ដង, សតិបដ្ឋាន ២ដង, ៣ថ្ងៃ ពីរបីដង និង វគ្គកុមារ ជាច្រើនដង។ វគ្គទាំងអស់​នេះត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូជំនួយជាជនជាតិខ្មែរ មានភេទជាព្រះសង្ឃ និង គ្រហស្ថ នៅក្នុងប្រទេស និង មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។


របៀប​ដាក់​ពាក្យ​សុំ​ចូលរួម ឬ បម្រើ​ក្នុង​វគ្គសិក្សា​មួយ

  1. ចូល​ទម្រង់​បែបបទ​ពាក្យសុំ​ដោយ​ការ​ចុច ស្នើសុំ សម្រាប់​វគ្គសិក្សា​ដែល​ចង់​បាន។ សិស្ស​ចាស់​នឹង​ទទួល​ជម្រើស​ឲ្យ​បម្រើ​ធម៌។
  2. សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តី​ណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​ចរិយា ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម​ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។
  3. សូម​បំពេញ​គ្រប់​ផ្នែក​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ និង ប្រគល់​វា។ ពាក្យសុំ​គឺ​ត្រូវការ​ដើម្បី​ចុះ​បញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។
  4. សូម​រង់ចាំ​ការជូន​ដំណឹង។ ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ ដោយសារ​ចំនួន​នៃ​ពាក្យសុំ​មាន​ច្រើន វា​អាច​ត្រូវការ​ដល់​ទៅ​ពីរ​សប្តាហ៍​មុន​ពេល​ទទួល​ការជូន​ដំណឹង។
  5. បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា​អ្នក​នឹង​ចូលរួម​ដើម្បី​ធានា​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។
ព័ត៌មាន​បន្ថែម

មជ្ឈមណ្ឌលវិបស្សនាកម្ពុជា ​«ធម្មលដ្ឋិកា»
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិ​លេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៥៣ ៦៤ ៨៨ ៥៨៨; លេខ​ចល័ត៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ info@latthika.dhamma.org

ការិយាល័យ​នៅ​ភ្នំពេញ (សម្រាប់​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦ (សុចិត្រ៖ និយាយ​ភាសា​ខ្មែរ), ០១២ ៦៨៩ ៧៣២ (ណារី៖ និយាយ​ភាសា​អង់គ្លេស)

 
វគ្គសិក្សា​ក្មេង​ជំទង់ និង កុមារ
វគ្គសិក្សា​សម្រាប់​មនុស្ស​វ័យ​ក្មេង
មើល​មតិ​សម្រាប់​សេចក្តី​ណែនាំ​ពិសេស​នៃ​ព្រឹត្តិការណ៍​ក្នុង​ផ្នែក​នេះ។
2014 វគ្គសិក្សា​ក្មេង​ជំទង់ និង កុមារ
ចូលរួមឬ បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទី​កន្លែង មតិ
19 Jan វគ្គសិក្សាកុមារ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng
16 Feb វគ្គសិក្សាកុមារ បាន​លុបចោល បាត់ដំបង, Bătdâmbâng
ស្នើសុំ 18 May វគ្គសិក្សាកុមារ បើក បាត់ដំបង, Bătdâmbâng
ស្នើសុំ 15 Jun វគ្គសិក្សាកុមារ បើក បាត់ដំបង, Bătdâmbâng
14 Sep វគ្គសិក្សាកុមារ ទទួល​ពាក្យសុំ​បន្ទាប់​ពី 16 Jun បាត់ដំបង, Bătdâmbâng
19 Oct វគ្គសិក្សាកុមារ ទទួល​ពាក្យសុំ​បន្ទាប់​ពី 21 Jul បាត់ដំបង, Bătdâmbâng
14 Dec វគ្គសិក្សាកុមារ ទទួល​ពាក្យសុំ​បន្ទាប់​ពី 15 Sep បាត់ដំបង, Bătdâmbâng
 
វគ្គសិក្សា ១ ថ្ងៃ
វគ្គសិក្សា ១ ថ្ងៃ គឺ​ជា​វគ្គសិក្សា​ខ្លី​សម្រាប់ សិស្ស​ចាស់
មើល​មតិ​សម្រាប់​សេចក្តី​ណែនាំ​ពិសេស​នៃ​ព្រឹត្តិការណ៍​ក្នុង​ផ្នែក​នេះ។
2014 វគ្គសិក្សា ១ ថ្ងៃ
ចូលរួមឬ បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទី​កន្លែង មតិ
07 Mar - 11 Mar វគ្គសិក្សា ៣ ថ្ងៃ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
22 Oct - 26 Oct វគ្គសិក្សា ៣ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 24 Jul បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
23 Dec - 27 Dec វគ្គសិក្សា ៣ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 24 Sep បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
 
វគ្គសិក្សា ១០ ថ្ងៃ & មនុស្ស​ពេញវ័យ​ផ្សេង​ទៀត
វគ្គសិក្សា ១០ ថ្ងៃ​ទាំងអស់​ចាប់ផ្តើម​នៅ​ពេល​ព្រលប់​នៃ​ថ្ងៃ​ដំបូង និង ចប់​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ចុងក្រោយ។
ចុច​តំណ 'ស្នើសុំ' ដើម្បី​បំពេញ​ពាក្យសុំ។
2014 វគ្គសិក្សា ១០ ថ្ងៃ & មនុស្ស​ពេញវ័យ​ផ្សេង​ទៀត
ចូលរួមឬ បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទី​កន្លែង មតិ
07 Jan - 18 Jan វគ្គសិក្សា ១០ ថ្ងៃ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng
22 Jan - 02 Feb វគ្គសិក្សា ១០ ថ្ងៃ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng
04 Feb - 15 Feb វគ្គសិក្សា ១០ ថ្ងៃ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng
19 Feb - 28 Feb វគ្គសិក្សា​សតិបដ្ឋាន បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
19 Mar - 30 Mar វគ្គសិក្សា ១០ ថ្ងៃ បាន​បញ្ចប់ បាត់ដំបង, Bătdâmbâng
ស្នើសុំ 21 Apr - 30 Apr ទិវា​ពលកម្ម បើក បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
ស្នើសុំ 06 May - 17 May វគ្គសិក្សា ១០ ថ្ងៃ ស្ត្រី - ពេញ បុរស - ពេញ សិស្ស​បម្រើ​ធម៌ - បើក បាត់ដំបង, Bătdâmbâng
ស្នើសុំ 21 May - 01 Jun វគ្គសិក្សា ១០ ថ្ងៃ ស្ត្រី - ពេញ បុរស - ពេញ សិស្ស​បម្រើ​ធម៌ - បើក បាត់ដំបង, Bătdâmbâng
ស្នើសុំ 05 Jun - 14 Jun វគ្គសិក្សា​សតិបដ្ឋាន បើក បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
ស្នើសុំ 18 Jun - 29 Jun វគ្គសិក្សា ១០ ថ្ងៃ បើក បាត់ដំបង, Bătdâmbâng
ស្នើសុំ 09 Jul - 20 Jul វគ្គសិក្សា ១០ ថ្ងៃ បើក បាត់ដំបង, Bătdâmbâng
06 Aug - 17 Aug វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 08 May បាត់ដំបង, Bătdâmbâng
18 Aug - 31 Aug ទិវា​ពលកម្ម ទទួល​ពាក្យសុំ​បន្ទាប់​ពី 20 May បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
02 Sep - 13 Sep វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 04 Jun បាត់ដំបង, Bătdâmbâng
17 Sep - 28 Sep វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 19 Jun បាត់ដំបង, Bătdâmbâng
07 Oct - 18 Oct វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 09 Jul បាត់ដំបង, Bătdâmbâng
05 Nov - 16 Nov វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 07 Aug បាត់ដំបង, Bătdâmbâng
02 Dec - 13 Dec វគ្គសិក្សា ១០ ថ្ងៃ ទទួល​ពាក្យសុំ​បន្ទាប់​ពី 03 Sep បាត់ដំបង, Bătdâmbâng
28 Dec ទិវា​ពលកម្ម ទទួល​ពាក្យសុំ​បន្ទាប់​ពី 29 Sep បាត់ដំបង, Bătdâmbâng សម្រាប់ សិស្ស​ចាស់
 
 

ទម្រង់​បែបបទ​ពាក្យ​សុំ​លើ​បណ្តាញ​អ៊ីនធឺណិត​អ៊ិនគ្រីប​ព័ត៌មាន​របស់​អ្នក​មុន​ពេល​វា​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​ទៅ​ម៉ាស៊ីន​បម្រើ​កម្មវិធី​របស់​យើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​អាច​មិន​មាន​សុវត្ថិភាព​ទាំងស្រុង​ឡើយ សូម្បី​តែ​បាន​ប្រើ​អ៊ិនគ្រីបសុន​ក៏​ដោយ។ បើ​អ្នក​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​មាន​ហានិភ័យ​លើ​សុវត្ថិភាព​នៃ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ខណៈពេល​វា​ស្ថិត​នៅ​លើ​អ៊ីនធឺណិត ចូរ​កុំ​ប្រើ​ទម្រង់​បែបបទ​នេះ ហើយ​ជំនួស​នេះ ទាញយក ពាក្យ​សុំ។ បោះពុម្ព និង បំពេញ​លើ​វា។ រួច​ហើយ​សូម​ផ្ញើ​ទម្រង់​បែបបទ​នេះ​ទៅ​អ្នករៀបចំ​វគ្គសិក្សា​ដែល​បាន​បង្ហាញ​ខាងក្រោម។ ដោយ​ការផ្ញើ​ទូរសារ ឬ ដាក់​ទម្រង់​បែបបទ​នៃ​ពាក្យសុំ​របស់​អ្នក វា​អាច​ពន្យាពេល​ដំណើរការ​ចុះ​បញ្ជី​មួយ​ទៅ​ពីរ​សប្តាហ៍។


ដើម្បី​ចូល​មើល​វិបសៃ​តាម​តំបន់​របស់​សិស្ស​ចាស់ សូម​ចុច ទីនេះ។ ឈ្មោះ​អ្នកប្រើប្រាស់ និង ពាក្យ​សម្ងាត់​នឹង​ត្រូវការ​ដើម្បី​ចូល​មើល​ទំព័រ​ទាំងនេះ។

សំណួរ​អាច​សួរ​ទៅ អ៊ីមែល៖ info@latthika.dhamma.org

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​អំណោយ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​អំណោយទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូ​ជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ពី​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន ១០ ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូ​ជំនួយ​របស់​លោក។

សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​នៅ​ទីន្លែង​ក្នុង​មជ្ឈមណ្ឌល និង ក្រៅ​មជ្ឈមណ្ឌល មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុន​ពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង កន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា ១០ ថ្ងៃ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កន្លែង​ដែល​មិន​មែន​ជា​មជ្ឈមណ្ឌល។


វគ្គសិក្សា ១០ ថ្ងៃ គឺ​ជា​វគ្គសិក្សា​ណែនាំ​អំពី​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​នោះ​បច្ចេកទេស​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះ​ឈ្មោះ​នៅ​ម៉ោង ២-៤ រសៀល ដោយ​ការណែនាំ រួច​ហើយ​ការចម្រើន​កម្មដ្ឋាន ១០ ថ្ងៃ​ពេញ និង ចប់​នៅ​ព្រឹក​ថ្ងៃ​ទី ១១ វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក។

វគ្គសិក្សា​កុមារ បើក​ចំពោះ​កុមារ​ទាំងអស់​ដែល​មាន​អាយុ ៨-១២ ឆ្នាំ ដែល​ចង់​រៀន​ចម្រើន​កម្មដ្ឋាន។ ឪពុកម្តាយ/​អាណាព្យាបាល​មិន​ចាំបាច់​ជា​អ្នកចម្រើន​កម្មដ្ឋាន​ឡើយ។

វគ្គសិក្សា​សតិបដ្ឋាន មាន​កាលវិភាគ និង វិន័យ​ដូចគ្នា​នឹង​វគ្គសិក្សា ១០ ថ្ងៃ​ដែរ ខុស​គ្នា​ត្រង់​ខ្សែអាត់​ដែល​ចាក់​នៅ​ពេល​ព្រលប់ គឺ​ជា​ធម្មទេសនា​ដែល​បាន​ពន្យល់​អំពី​សតិបដ្ឋានសូត្រ​យ៉ាង​ក្បោះក្បាយ។ ធម្មទេសនា​នេះ​គឺ​ជា​អត្ថបទ​គោល​ដែល​ពន្យល់​យ៉ាង​លម្អិត​អំពី​បច្ចេកទេស​វិបស្សនា។ វគ្គសិក្សា​ទាំងនេះ​បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា ១០ ថ្ងៃ យ៉ាង​តិច ៣ ដង, មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​កម្មដ្ឋាន​ផ្សេងទៀត​ចាប់តាំង​ពី​វគ្គសិក្សា ១០ ថ្ងៃ ចុងក្រោយ, បាន​បដិបត្តិ​បច្ចេកទេស​វិបស្សនា​នេះ​យ៉ាង​តិច​មួយ​ឆ្នាំ និង ជា​អ្នក​ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ថិរវេលា​បម្រើ​ធម៌ ត្រូវ​បាន​កំណត់​ឡើង​ដើម្បី​ធ្វើ​កិច្ចការ​ថែទាំ​មជ្ឈមណ្ឌល, ការសាងសង់, គម្រោង​ទីស្នាក់​អាស្រ័យ និង សួនច្បារ។ សិស្ស​ចាស់ ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម។ កម្មវិធី​ប្រចាំ​ថ្ងៃ​នឹង​រួម​បញ្ចូល​ការអង្គុយ​ជា​ក្រុម​បី​ដង ជាមួយ​នឹង​ថិរវេលា​ធ្វើការ​នា​ពេល​ព្រឹក និង ពេល​រសៀល ហើយ​នា​ពេល​ព្រលប់​នឹង​មាន​ចាក់​ខ្សែអាត់​អំពី​ធម្មទេសនា​ពិសេស និង សន្ទរកថា​ដែល​លោក ស.ន. ហ្គោឥនការ បាន​ថ្លែង​ចំពោះ​សិស្ស​ចាស់។

វគ្គសិក្សា​ខ្លី​សម្រាប់​សិស្ស​ចាស់ (១-៣ ថ្ងៃ) គឺ​សម្រាប់​សិស្ស​ទាំងឡាយ​ណា​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន ១០ ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូ​ជំនួយ​របស់​លោក។ សិស្ស​ចាស់​ទាំងអស់​ត្រូវ​បាន​ស្វាគមន​ឲ្យ​ដាក់​ពាក្យ​សុំ​ចូលរួម​វគ្គសិក្សា​ទាំងនេះ រួម​ទាំង​អ្នក​ដែល​បាន​ខកខាន​ក្នុង​ការបដិបត្តិ​ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​ពួកគេ។

 
 
បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2014-04-08 07:36:58 UTC | គោលការណ៍​ឯកជនភាព