តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
តារាងពេលនៃវគ្គសិក្សា
ទីកន្លែងនៃមជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែបានកត់សម្គាល់ផ្សេងពីនេះ បទបញ្ជានៃវគ្គសិក្សានឹងផ្តល់ជូនជាភាសាខាងក្រោម: អង់គ្លេស / ខ្មែរ
«ធម្មកម្ពុជា» ដែលមានន័យថា «ធម៌នៅកម្ពុជា» ស្ថិតក្នុងភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលនេះស្ថិតក្នុងជនបទដែលមានចម្ងាយប្រមាណ ១១២គ.ម ពីរាជធានីភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យក្រុងកំពង់ចាម។ មជ្ឈមណ្ឌលធម្មកម្ពុជា បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥ បច្ចុប្បន្ន មណ្ឌលអាចទទួលសិស្សបានចំនួន ១២៥ នាក់ ក្នុងមួយវគ្គធម្មសិក្សា។
សព្វថ្ងៃ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ និង វគ្គកុមារ។ វគ្គទាំងអស់នេះត្រូវបានដឹកនាំដោយគ្រូជំនួយជាជនជាតិខ្មែរ នៅក្នុងប្រទេស និង មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។
- ចូលទម្រង់បែបបទពាក្យសុំដោយការចុច ស្នើសុំ សម្រាប់វគ្គសិក្សាដែលចង់បាន។ សិស្សចាស់នឹងទទួលជម្រើសឲ្យបម្រើធម៌។
- សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
- សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
- សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ ដោយសារចំនួននៃពាក្យសុំមានច្រើន វាអាចត្រូវការពេលដល់ទៅពីរសប្តាហ៍ មុនពេលទទួលការជូនដំណឹង។
- បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិលេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧ / ០៨១ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
ការិយាល័យកណ្ដាលនៅភ្នំពេញនៃអង្គការវិបស្សនាកម្ពុជា (អ.វ.ក) (សម្រាប់ថ្ងៃអាទិត្យប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៦៨-៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
---|---|---|---|---|---|
09 តុលា - 20 តុលា | វគ្គសិក្សា 10 ថ្ងៃ | បានបញ្ចប់ | Roluos Village | ||
ស្នើសុំ | 05 វិច្ឆិកា - 16 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | ពេញ | Roluos Village |
សម្គាល់៖ កាលបរិច្ឆេទថ្មី! |
ស្នើសុំ | 20 វិច្ឆិកា - 01 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ស្ត្រី - បញ្ជីរង់ចាំ បុរស - បើក អ្នកបម្រើ - បើក | Roluos Village | |
ស្នើសុំ | 11 ធ្នូ - 22 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ស្ត្រីថ្មី - បើក ស្ដ្រីចាស់ - បញ្ជីរង់ចាំ បុរស - បើក អ្នកបម្រើ - បើក | Roluos Village | |
22 ធ្នូ | សន្និបាតប្រចាំឆ្នាំ | បើក | Roluos Village |
ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
---|---|---|---|---|---|
ស្នើសុំ | 08 មករា - 19 មករា | វគ្គសិក្សា 10 ថ្ងៃ | បើក | Roluos Village | |
ស្នើសុំ | 29 មករា - 09 កុម្ភៈ | វគ្គសិក្សា 10 ថ្ងៃ | បើក | Roluos Village | |
19 កុម្ភៈ - 02 មីនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 21 វិច្ឆិកា | Roluos Village | ||
05 មីនា - 16 មីនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 05 ធ្នូ | Roluos Village | ||
18 មីនា - 29 មីនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 18 ធ្នូ | Roluos Village | ||
01 មេសា - 30 មេសា | ទិវាពលកម្ម | ទទួលពាក្យសុំចាប់ពី 01 មករា | Roluos Village |
សម្រាប់ សិស្សចាស់ |
|
07 ឧសភា - 18 ឧសភា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 06 កុម្ភៈ | Roluos Village | ||
28 ឧសភា - 08 មិថុនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 27 កុម្ភៈ | Roluos Village | ||
20 មិថុនា - 29 មិថុនា | វគ្គសិក្សាសតិបដ្ឋាន | ទទួលពាក្យសុំចាប់ពី 22 មីនា | Roluos Village |
សម្រាប់ សិស្សចាស់ |
|
06 កក្កដា - 27 កក្កដា | វគ្គសិក្សា 20 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 07 មេសា | Roluos Village |
សម្រាប់ សិស្សចាស់ |
|
30 កក្កដា - 10 សីហា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 01 ឧសភា | Roluos Village | ||
13 សីហា - 24 សីហា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 15 ឧសភា | Roluos Village | ||
10 កញ្ញា - 21 កញ្ញា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 12 មិថុនា | Roluos Village | ||
24 កញ្ញា - 05 តុលា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 26 មិថុនា | Roluos Village | ||
22 តុលា - 02 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 24 កក្កដា | Roluos Village | ||
12 វិច្ឆិកា - 23 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 14 សីហា | Roluos Village | ||
03 ធ្នូ - 14 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 04 កញ្ញា | Roluos Village | ||
17 ធ្នូ - 21 ធ្នូ | វគ្គសិក្សា 3 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 18 កញ្ញា | Roluos Village |
សម្រាប់ សិស្សចាស់ |
|
22 ធ្នូ | សន្និបាតប្រចាំឆ្នាំ | ទទួលពាក្យសុំចាប់ពី 23 កញ្ញា | Roluos Village |
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
---|---|---|---|---|---|
16 កុម្ភៈ | វគ្គសិក្សាកុមារ | ទទួលពាក្យសុំចាប់ពី 18 វិច្ឆិកា | Roluos Village |
សំរាប់កុមារា និងកុមារី, អាយុចាប់ពី ៨ ដល់ ១២ឆ្នាំ។ សម្រាប់តែពលរដ្ឋនិយាយភាសាខ្មែរ |
|
30 មីនា | វគ្គក្មេងជំទង់ (សំរាប់តែកុមារី) | ទទួលពាក្យសុំចាប់ពី 30 ធ្នូ | Roluos Village |
វគ្គសិក្សាក្មេងជំទង់ សំរាប់តែកុមារី អាយុពី១៣ឆ្នាំ ដល់ ១៧ឆ្នាំ សម្រាប់តែពលរដ្ឋនិយាយភាសាខ្មែរ |
|
30 មីនា | វគ្គក្មេងជំទង់ (សំរាប់តែកុមារា) | ទទួលពាក្យសុំចាប់ពី 30 ធ្នូ | Roluos Village |
វគ្គសិក្សាក្មេងជំទង់ សំរាប់តែកុមារា អាយុពី១៣ឆ្នាំ ដល់ ១៧ឆ្នាំ សម្រាប់តែពលរដ្ឋនិយាយភាសាខ្មែរ |
|
08 តុលា - 12 តុលា | សិក្ខាសាលា | ទទួលពាក្យសុំចាប់ពី 10 កក្កដា | Roluos Village |
សិក្ខាសាលាគ្រូវគ្គកុមារ |
|
12 តុលា | វគ្គសិក្សាកុមារ | ទទួលពាក្យសុំចាប់ពី 14 កក្កដា | Roluos Village |
សំរាប់កុមារា និងកុមារី, អាយុចាប់ពី ៨ ដល់១២ឆ្នាំ។ សម្រាប់តែពលរដ្ឋនិយាយភាសាខ្មែរ |
ទម្រង់បែបបទពាក្យសុំលើបណ្តាញអ៊ីនធឺណិតអ៊ិនគ្រីបព័ត៌មានរបស់អ្នក មុនពេលវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់អ្នកទៅសឺវើកម្មវិធីរបស់យើង។ ទោះជាយ៉ាងនេះក្តី វាអាចមិនមានសន្តិសុខទាំងស្រុងឡើយ សូម្បីតែបានប្រើអ៊ិនគ្រីបសិនក៏ដោយ។ បើអ្នកព្រួយបារម្ភអំពីលទ្ធភាពមានហានិភ័យលើសន្តិសុខនៃព័ត៌មានសម្ងាត់របស់អ្នក ខណៈពេលវាស្ថិតនៅលើអ៊ីនធឺណិត ចូរកុំប្រើទម្រង់បែបបទនេះ ហើយជំនួសនេះ សូម ទាញយក ពាក្យសុំមួយមកបំពេញ។ បោះពុម្ព ហើយបំពេញពាក្យសុំនោះ។ រួចហើយសូមផ្ញើទម្រង់បែបបទនេះទៅអ្នករៀបចំវគ្គសិក្សា។ តាមរយៈការផ្ញើទូរសារ ឬ ផ្ញើតាមប្រៃសណីយ៍នូវទម្រង់បែបបទនៃពាក្យសុំរបស់អ្នក វាអាចពន្យាពេលដំណើរការចុះបញ្ជីពីមួយទៅពីរសប្តាហ៍។
ដើម្បីចូលមើលវិបសៃតាមតំបន់របស់សិស្សចាស់ សូមចុច http://kamboja.dhamma.org/os។ អ្នកនឹងត្រូវការ ឈ្មោះអ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បីចូលមើលទំព័រទាំងនេះ។
សំណួរនានាអាចសួរបានដោយការផ្ញើអ៊ីមែលទៅ៖ [email protected]
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។
វគ្គសិក្សា 10 ថ្ងៃ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។
វគ្គសិក្សាកុមារ បើកចំពោះកុមារទាំងអស់ដែលមានអាយុ 8-12 ឆ្នាំ ដែលចង់រៀនចម្រើនកម្មដ្ឋាន។ ឪពុកម្តាយ/អាណាព្យាបាលមិនចាំបាច់ជាអ្នកចម្រើនកម្មដ្ឋានឡើយ។
វគ្គសិក្សាអានាបាណសម្រាប់ក្មេងជំទង់ មានសម្រាប់ក្មេងជំទង់ដែលមានអាយុពី 13-18 ឆ្នាំ។ ឪពុកម្តាយ/អាណាព្យាបាលរបស់ពួកគេមិនចាំបាច់ជាអ្នកចម្រើនវិបស្សនាកម្មដ្ឋានឡើយ។
វគ្គសិក្សាខ្លីសម្រាប់សិស្សចាស់ (1-3 ថ្ងៃ) គឺសម្រាប់សិស្សទាំងឡាយណាដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់ទាំងអស់ត្រូវបានស្វាគមន៍ឲ្យដាក់ពាក្យសុំចូលរួមវគ្គសិក្សាទាំងនេះ រួមទាំងអ្នកដែលបានខកខានក្នុងការបដិបត្តិចាប់តាំងពីវគ្គសិក្សាចុងក្រោយរបស់ពួកគេ។
វគ្គសិក្សាសតិបដ្ឋាន មានកាលវិភាគ និង វិន័យដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃដែរ។ ចំណុចខុសគ្នាត្រង់ខ្សែអាត់ដែលចាក់នៅពេលព្រលប់ គឺជាធម្មទេសនាដែលបានពន្យល់អំពីសតិបដ្ឋានសូត្រយ៉ាងក្បោះក្បាយ។ ធម្មទេសនានេះគឺជាអត្ថបទគោលដែលពន្យល់យ៉ាងលម្អិតអំពីបច្ចេកទេសវិបស្សនា។ វគ្គសិក្សាទាំងនេះបើកចំពោះសិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង (មិនរួមបញ្ចូលវគ្គសិក្សាដែលបានបម្រើ), មិនធ្លាប់បានបដិបត្តិបច្ចេកទេសកម្មដ្ឋានផ្សេងទៀត ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បានបដិបត្តិបច្ចេកទេសវិបស្សនានេះយ៉ាងតិចមួយឆ្នាំ និង ជាអ្នកព្យាយាមរក្សាការចម្រើនកម្មដ្ឋាន និង សិក្ខាបទប្រាំនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ យ៉ាងតិចបំផុត ចាប់តាំងពីពេលដែលស្នើសុំចូលរួមវគ្គសិក្សានេះ។
ទិវាពលកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមធ្វើកិច្ចការថែទាំមជ្ឈមណ្ឌល, ការសាងសង់, គម្រោងទីស្នាក់អាស្រ័យ និង សួនច្បារ ជាដើម។ សិស្សចាស់ ទាំងអស់ត្រូវបានស្វាគមន៍ឲ្យចូលរួម។ កម្មវិធីប្រចាំថ្ងៃនឹងរួមបញ្ចូលការអង្គុយជាក្រុម 3 ដង ជាមួយនឹងថិរវេលាធ្វើការនាពេលព្រឹក និង ពេលរសៀល។ នាពេលព្រលប់ខ្លះ នឹងមានចាក់ខ្សែអាត់អំពីធម្មទេសនាពិសេស និង សន្ទរកថាដែលលោក ស.ន. ហ្គោឥនកា បានថ្លែងចំពោះសិស្សចាស់។
វគ្គសិក្សា 20 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង, បានបម្រើធម៌ក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
ពាក្យសុំត្រូវតែប្រគល់ឲ្យបានល្អជាមុន ព្រោះការដំណើរការអាចត្រូវការពេលខ្លះ។ សិស្សដែលមិនអាចនិយាយភាសាអង់គ្លេស ឬ ភាសានៃវគ្គសិក្សាដែលបានប្រកាសផ្សេងទៀត អាចស្នើសុំចូលរួមវគ្គសិក្សានោះបាន ប៉ុន្តែការព្រមទទួលឲ្យចូលរួមវគ្គសិក្សា គឺអាស្រ័យលើភាពមាននៃសម្ភារៈនៃវគ្គសិក្សាដែលត្រូវការ, អ្នកបកប្រែដែលសមស្រប និង ការអនុញ្ញាតរបស់គ្រូដែលដឹកនាំវគ្គសិក្សានោះ។