
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
តារាងពេលនៃវគ្គសិក្សា

ទីកន្លែងនៃមជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែបានកត់សម្គាល់ផ្សេងពីនេះ បទបញ្ជានៃវគ្គសិក្សានឹងផ្តល់ជូនជាភាសាខាងក្រោម: អង់គ្លេស / ខ្មែរ
«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ក្នុងឃុំក្រពើជើង ស្រុកភ្នំសំពៅ ខេត្តបាត់ដំបង នាភាគពាយព្យនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះស្ថិតក្នុងតំបន់ជនបទមួយ មានចម្ងាយប្រមាណ ១៨គម ពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ហើយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣,៩ ហិចតា ព័ទ្ធជុំវិញភ្នំទ្រុងមាន់។ ចាប់តាំងពីខែមករា ឆ្នាំ ២០០៤ មក វិបស្សនាបានរីកសាយជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌលបានបើកវគ្គសិក្សាសម្រាប់សិស្សជាតិខ្មែរ និង បរទេស ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។
ធម្មសាលនៃមជ្ឈមណ្ឌលអាចទទួលសិស្សបានលើសពី ១៨០ នាក់ ហើយមជ្ឈមណ្ឌលអាចទទួលសិស្សឲ្យស្នាក់អាស្រ័យបានចំនួន ១៥២ រូប (ព្រះសង្ឃ ១៤ អង្គ, សិស្សប្រុស ៤២ នាក់ និង សិស្សស្រី ៩៤ នាក់)។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន, ២០ថ្ងៃ, ៣០ថ្ងៃ, ៣ថ្ងៃ និង វគ្គកុមារ។ វគ្គទាំងអស់នេះត្រូវបានដឹកនាំដោយគ្រូជំនួយជាជនជាតិខ្មែរ មានភេទជាព្រះសង្ឃ និង គ្រហស្ថ នៅក្នុងប្រទេស និង មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។
- ចូលទម្រង់បែបបទពាក្យសុំដោយការចុច ស្នើសុំ សម្រាប់វគ្គសិក្សាដែលចង់បាន។ សិស្សចាស់នឹងទទួលជម្រើសឲ្យបម្រើធម៌។
- សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
- សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
- សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ ដោយសារចំនួននៃពាក្យសុំមានច្រើន វាអាចត្រូវការពេលដល់ទៅពីរសប្តាហ៍ មុនពេលទទួលការជូនដំណឹង។
- បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.latthika.dhamma.org
ការិយាល័យកណ្ដាលនៅភ្នំពេញនៃអង្គការវិបស្សនាកម្ពុជា (អ.វ.ក) (សម្រាប់ថ្ងៃអាទិត្យប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| 02 កញ្ញា - 13 កញ្ញា | វគ្គសិក្សា 10 ថ្ងៃ | បានបញ្ចប់ | បាត់ដំបង | សម្រាប់តែអ្នកដែលនិយាយភាសាខ្មែរប៉ុណ្ណោះ | |
| 16 កញ្ញា - 27 កញ្ញា | វគ្គសិក្សា 10 ថ្ងៃ | បានបញ្ចប់ | បាត់ដំបង | សម្រាប់តែអ្នកដែលនិយាយភាសាខ្មែរប៉ុណ្ណោះ | |
| 08 តុលា - 07 វិច្ឆិកា | វគ្គសិក្សា 30 ថ្ងៃ | កំពុងដំណើរការ | បាត់ដំបង |
សម្គាល់៖ កាលបរិច្ឆេទថ្មី!លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស -តេលេក្រាមនេះ សម្រាប់ការចុះឈ្មោះវគ្គវែង ៖ -សម្រាប់តែអ្នកនិយាយភាសាខ្មែរប៉ុណ្ណោះ |
|
| 04 វិច្ឆិកា - 15 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | បានលុបចោល | បាត់ដំបង | ||
| ស្នើសុំ | 18 វិច្ឆិកា - 29 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | ស្ត្រី - ពេញ បុរស - បើក អ្នកបម្រើ - បើក | បាត់ដំបង | សម្រាប់តែអ្នកនិយាយភាសាខ្មែរ |
| ស្នើសុំ | 16 ធ្នូ - 27 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ស្ត្រីថ្មី - បញ្ជីរង់ចាំ ស្ដ្រីចាស់ - ពេញ បុរស - បើក អ្នកបម្រើ - បើក | បាត់ដំបង | |
| 27 ធ្នូ | សន្និបាតប្រចាំឆ្នាំ | បើក | បាត់ដំបង |
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| 06 មករា - 15 មករា | វគ្គសិក្សាសតិបដ្ឋាន | ស្ត្រីថ្មី - បានបិទ ស្ដ្រីចាស់ - បើក បុរសថ្មី - បានបិទ បុរសចាស់ - បើក អ្នកបម្រើ - បើក | បាត់ដំបង |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស សូមចុះឈ្មោះតាមរយៈ link នេះ: https://schedule.vridhamma.org/courses/latthika |
|
| 20 មករា - 31 មករា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 20 តុលា | បាត់ដំបង | សូមចុះឈ្មោះតាមរយៈ link នេះ: https://schedule.vridhamma.org/courses/latthika | |
| 03 កុម្ភៈ - 14 កុម្ភៈ | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 03 វិច្ឆិកា | បាត់ដំបង | សូមចុះឈ្មោះតាមរយៈ link នេះ: https://schedule.vridhamma.org/courses/latthika | |
| 17 កុម្ភៈ - 28 កុម្ភៈ | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 17 វិច្ឆិកា | បាត់ដំបង | ||
| 03 មីនា - 14 មីនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 03 ធ្នូ | បាត់ដំបង | ||
| 17 មីនា - 28 មីនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 17 វិច្ឆិកា | បាត់ដំបង | ||
| 31 មីនា - 01 ឧសភា | វគ្គសិក្សា 30 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 31 ធ្នូ | បាត់ដំបង |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស តេលេក្រាមនេះ សម្រាប់ការចុះឈ្មោះវគ្គវែង ៖ |
|
| 03 ឧសភា - 10 ឧសភា | ទិវាពលកម្ម | ទទួលពាក្យសុំចាប់ពី 03 កុម្ភៈ | បាត់ដំបង |
សម្រាប់ សិស្សចាស់ |
|
| 12 ឧសភា - 23 ឧសភា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 12 កុម្ភៈ | បាត់ដំបង | ||
| 26 ឧសភា - 06 មិថុនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 26 កុម្ភៈ | បាត់ដំបង | ||
| 09 មិថុនា - 20 មិថុនា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 09 មីនា | បាត់ដំបង | ||
| 07 កក្កដា - 18 កក្កដា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 07 មេសា | បាត់ដំបង | ||
| 21 កក្កដា - 25 កក្កដា | វគ្គសិក្សា 3 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 21 មេសា | បាត់ដំបង |
សម្រាប់ សិស្សចាស់ |
|
| 11 សីហា - 22 សីហា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 11 ឧសភា | បាត់ដំបង | ||
| 25 សីហា - 05 កញ្ញា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 25 ឧសភា | បាត់ដំបង | ||
| 08 កញ្ញា - 12 កញ្ញា | វគ្គសិក្សា 3 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 08 មិថុនា | បាត់ដំបង |
សម្រាប់ សិស្សចាស់ |
|
| 15 កញ្ញា - 26 កញ្ញា | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 15 មិថុនា | បាត់ដំបង | ||
| 29 កញ្ញា - 14 វិច្ឆិកា | វគ្គសិក្សា 45 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 29 មិថុនា | បាត់ដំបង |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស តេលេក្រាមនេះ សម្រាប់ការចុះឈ្មោះវគ្គវែង ៖ |
|
| 17 វិច្ឆិកា - 21 វិច្ឆិកា | វគ្គសិក្សា 3 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 17 សីហា | បាត់ដំបង |
សម្រាប់ សិស្សចាស់ |
|
| 01 ធ្នូ - 12 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 01 កញ្ញា | បាត់ដំបង | ||
| 15 ធ្នូ - 26 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | ទទួលពាក្យសុំចាប់ពី 15 កញ្ញា | បាត់ដំបង | ||
| 26 ធ្នូ | សន្និបាតប្រចាំឆ្នាំ | បើក | បាត់ដំបង |
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| 17 មករា | វគ្គសិក្សាក្មេងជំទង់ | ទទួលពាក្យសុំចាប់ពី 19 តុលា | បាត់ដំបង |
-វគ្គសិក្សាក្មេងជំទង់ អាយុពី១៣ឆ្នាំ ដល់ ១៧ឆ្នាំ -សូមចុះឈ្មោះតាមរយៈ link នេះ: https://schedule.vridhamma.org/courses/latthika ១. ផ្នែកកុមារី និង សិស្សបម្រើស្រី៖ ០១១ ៣១១ ៣៨៣ |
ទម្រង់បែបបទពាក្យសុំលើបណ្តាញអ៊ីនធឺណិតអ៊ិនគ្រីបព័ត៌មានរបស់អ្នក មុនពេលវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់អ្នកទៅសឺវើកម្មវិធីរបស់យើង។ ទោះជាយ៉ាងនេះក្តី វាអាចមិនមានសន្តិសុខទាំងស្រុងឡើយ សូម្បីតែបានប្រើអ៊ិនគ្រីបសិនក៏ដោយ។ បើអ្នកព្រួយបារម្ភអំពីលទ្ធភាពមានហានិភ័យលើសន្តិសុខនៃព័ត៌មានសម្ងាត់របស់អ្នក ខណៈពេលវាស្ថិតនៅលើអ៊ីនធឺណិត ចូរកុំប្រើទម្រង់បែបបទនេះ ហើយជំនួសនេះ សូម ទាញយក ពាក្យសុំមួយមកបំពេញ។ បោះពុម្ព ហើយបំពេញពាក្យសុំនោះ។ រួចហើយសូមផ្ញើទម្រង់បែបបទនេះទៅអ្នករៀបចំវគ្គសិក្សា។ តាមរយៈការផ្ញើទូរសារ ឬ ផ្ញើតាមប្រៃសណីយ៍នូវទម្រង់បែបបទនៃពាក្យសុំរបស់អ្នក វាអាចពន្យាពេលដំណើរការចុះបញ្ជីពីមួយទៅពីរសប្តាហ៍។
ដើម្បីចូលមើលវិបសៃតាមតំបន់របស់សិស្សចាស់ សូមចុច http://latthika.dhamma.org/os។ អ្នកនឹងត្រូវការ ឈ្មោះអ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បីចូលមើលទំព័រទាំងនេះ។
សំណួរនានាអាចសួរបានដោយការផ្ញើអ៊ីមែលទៅ៖ [email protected]
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។
វគ្គសិក្សា 10 ថ្ងៃ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។
វគ្គសិក្សាអាណាបាណសម្រាប់ក្មេងជំទង់ មានសម្រាប់ក្មេងជំទង់ដែលមានអាយុពី 13-18 ឆ្នាំ។ ឪពុកម្តាយ/អាណាព្យាបាលរបស់ពួកគេមិនចាំបាច់ជាអ្នកចម្រើនវិបស្សនាកម្មដ្ឋានឡើយ។
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស
វគ្គសិក្សាខ្លីសម្រាប់សិស្សចាស់ (1-3 ថ្ងៃ) គឺសម្រាប់សិស្សទាំងឡាយណាដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់ទាំងអស់ត្រូវបានស្វាគមន៍ឲ្យដាក់ពាក្យសុំចូលរួមវគ្គសិក្សាទាំងនេះ រួមទាំងអ្នកដែលបានខកខានក្នុងការបដិបត្តិចាប់តាំងពីវគ្គសិក្សាចុងក្រោយរបស់ពួកគេ។
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស
វគ្គសិក្សាសតិបដ្ឋាន មានកាលវិភាគ និង វិន័យដូចគ្នានឹងវគ្គសិក្សា 10 ថ្ងៃដែរ។ ចំណុចខុសគ្នាត្រង់ខ្សែអាត់ដែលចាក់នៅពេលព្រលប់ គឺជាធម្មទេសនាដែលបានពន្យល់អំពីសតិបដ្ឋានសូត្រយ៉ាងក្បោះក្បាយ។ ធម្មទេសនានេះគឺជាអត្ថបទគោលដែលពន្យល់យ៉ាងលម្អិតអំពីបច្ចេកទេសវិបស្សនា។ វគ្គសិក្សាទាំងនេះបើកចំពោះសិស្សចាស់ដែលមធ្យ័ត និង បានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 3 ដង (មិនរួមបញ្ចូលវគ្គសិក្សាដែលបានបម្រើ), មិនធ្លាប់បានបដិបត្តិបច្ចេកទេសកម្មដ្ឋានផ្សេងទៀត ចាប់តាំងពីវគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បានបដិបត្តិបច្ចេកទេសវិបស្សនានេះយ៉ាងតិចមួយឆ្នាំ និង ជាអ្នកព្យាយាមរក្សាការចម្រើនកម្មដ្ឋាន និង សិក្ខាបទប្រាំនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ យ៉ាងតិចបំផុត ចាប់តាំងពីពេលដែលស្នើសុំចូលរួមវគ្គសិក្សានេះ។
ទិវាពលកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមធ្វើកិច្ចការថែទាំមជ្ឈមណ្ឌល, ការសាងសង់, គម្រោងទីស្នាក់អាស្រ័យ និង សួនច្បារ ជាដើម។ សិស្សចាស់ ទាំងអស់ត្រូវបានស្វាគមន៍ឲ្យចូលរួម។ កម្មវិធីប្រចាំថ្ងៃនឹងរួមបញ្ចូលការអង្គុយជាក្រុម 3 ដង ជាមួយនឹងថិរវេលាធ្វើការនាពេលព្រឹក និង ពេលរសៀល។ នាពេលព្រលប់ខ្លះ នឹងមានចាក់ខ្សែអាត់អំពីធម្មទេសនាពិសេស និង សន្ទរកថាដែលលោក ស.ន. ហ្គោឥនកា បានថ្លែងចំពោះសិស្សចាស់។
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស
វគ្គសិក្សា 30 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 6 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 20 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 20 ថ្ងៃ 1 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 45 ថ្ងៃ បើកតែចំពោះបុគ្គលដែលបានចូលរួមបម្រើធម៌ និង គ្រូជំនួយ ដែលបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 7 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 30 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 30 ថ្ងៃ 2 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 3 ឆ្នាំ ប៉ុណ្ណោះ។
ពាក្យសុំត្រូវតែប្រគល់ឲ្យបានល្អជាមុន ព្រោះការដំណើរការអាចត្រូវការពេលខ្លះ។ សិស្សដែលមិនអាចនិយាយភាសាអង់គ្លេស ឬ ភាសានៃវគ្គសិក្សាដែលបានប្រកាសផ្សេងទៀត អាចស្នើសុំចូលរួមវគ្គសិក្សានោះបាន ប៉ុន្តែការព្រមទទួលឲ្យចូលរួមវគ្គសិក្សា គឺអាស្រ័យលើភាពមាននៃសម្ភារៈនៃវគ្គសិក្សាដែលត្រូវការ, អ្នកបកប្រែដែលសមស្រប និង ការអនុញ្ញាតរបស់គ្រូដែលដឹកនាំវគ្គសិក្សានោះ។

