Wheel of Dhamma

ធម្មកម្ពុជា (មជ្ឈមណ្ឌល​វិបស្សនា​កម្មដ្ឋាន​នៅកំពង់ចាម)
ផ្ដល់ជូន​នូវ​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​តាម​ការបង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា
តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន
តារាងពេល​នៃ​វគ្គសិក្សា

Bodhi Leaf

 
Alert text goes here
  • អំពី
  • របៀប​ស្នើសុំ
  • ទាក់ទង​យើង
  • ស្វែងរក   Search
  • វគ្គសិក្សាIcon blue down arrow 7x4
    • វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
    • វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
  • ភាសាIcon blue down arrow 7x4
    • English
    • ភាសាខ្មែរ
  • ទីកន្លែងIcon blue down arrow 7x4
    • កម្ពុជា
      2 មជ្ឈមណ្ឌល
      1 មិនមែន​មជ្ឈមណ្ឌល
    • អាស៊ី អាគ្នេយ៍
      43 មជ្ឈមណ្ឌល
      5 មិនមែន​មជ្ឈមណ្ឌល
    • អាស៊ី
      197 មជ្ឈមណ្ឌល
      27 មិនមែន​មជ្ឈមណ្ឌល
    • ពិភពលោក
      259 មជ្ឈមណ្ឌល
      128 មិនមែន​មជ្ឈមណ្ឌល
Bleaf 90x98
ធម្មកម្ពុជា, Roluos Village, កំពង់ចាម, កម្ពុជា
ទីកន្លែង​នៃ​មជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែ​បាន​កត់សម្គាល់​ផ្សេង​ពី​នេះ បទបញ្ជា​នៃ​វគ្គសិក្សា​នឹង​ផ្តល់​ជូន​ជា​ភាសា​ខាងក្រោម: អង់គ្លេស / ខ្មែរ

​​«ធម្មកម្ពុជា» ដែល​មាន​ន័យថា ​«ធម៌​នៅ​កម្ពុជា» ស្ថិត​ក្នុង​ភូមិរលួស ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រះរាជាណាចក្រ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ស្ថិត​ក្នុង​ជនបទ​ដែល​មាន​ចម្ងាយ​ប្រមាណ ១១២គ.ម ពី​រាជធានី​ភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យ​ក្រុង​កំពង់ចាម។ មជ្ឈមណ្ឌល​ធម្មកម្ពុជា បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥ បច្ចុប្បន្ន មណ្ឌលអាចទទួលសិស្សបានចំនួន ១២៥ នាក់ ក្នុងមួយវគ្គធម្មសិក្សា។

សព្វថ្ងៃ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ និង វគ្គកុមារ។ វគ្គ​ទាំងអស់​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូជំនួយ​ជា​ជនជាតិ​ខ្មែរ នៅក្នុង​ប្រទេស និង មក​ពី​អឺរ៉ុប និង សហរដ្ឋ​អាមេរិក ព្រមទាំង​ពេលខ្លះ​មាន​គ្រូ​ជាតិ​បរទេស​ផងដែរ។

របៀប​ស្នើសុំ​ចូលរួម ឬ បម្រើ​ក្នុង​វគ្គសិក្សា​មួយ
  1. ចូល​ទម្រង់​បែបបទ​ពាក្យសុំ​ដោយ​ការចុច ស្នើសុំ សម្រាប់​វគ្គសិក្សា​ដែល​ចង់​បាន។ សិស្ស​ចាស់​នឹង​ទទួល​ជម្រើស​ឲ្យ​បម្រើ​ធម៌។
  2. សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តីណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​វិន័យ ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។
  3. សូម​បំពេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ​ឲ្យ​បាន​ពេញលេញ​ទាំងស្រុង ហើយ​ប្រគល់​វា។ អ្នក​ត្រូវការ​ពាក្យសុំ​មួយ​ដើម្បី​ចុះបញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។
  4. សូម​រង់ចាំ​ការជូនដំណឹង។ ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ ដោយសារ​ចំនួន​នៃ​ពាក្យសុំ​មាន​ច្រើន វា​អាច​ត្រូវការ​ពេល​ដល់​ទៅ​ពីរ​សប្តាហ៍ មុន​ពេល​ទទួល​ការជូនដំណឹង។
  5. បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​យល់ព្រម​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា អ្នក​នឹង​ចូលរួម ដើម្បី​ធានា​ឲ្យ​មាន​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។
ព័ត៌មាន​បន្ថែម

ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិ​លេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧​ /​ ០៨១ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]

ការិយាល័យ​កណ្ដាល​នៅ​ភ្នំពេញ​នៃ​អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក) (សម្រាប់​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៦៨-៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org

សិស្ស​អាច​ស្នើសុំចូលរួមវគ្គសិក្សា​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែមួយ​នៅក្នុងប្រទេស​កម្ពុជា ដោយ​មិន​គិត​ពី​ទីកន្លែង​នៃ​មជ្ឈមណ្ឌល ឬ ស្ថានភាព​នៃ​បញ្ជី​រង់ចាំ។
 
វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
វគ្គសិក្សា 10 ថ្ងៃ​ទាំងអស់ ចាប់ផ្តើម​នៅពេល​ព្រលប់​នៃ​ថ្ងៃ​ដំបូង និង ចប់​នៅពេល​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ចុងក្រោយ។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
2025 វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
ចូលរួម / បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទីកន្លែង មតិ
01 មេសា - 10 មេសា ទិវា​ពលកម្ម បាន​បញ្ចប់ Roluos Village សម្រាប់ សិស្ស​ចាស់
07 ឧសភា - 18 ឧសភា វគ្គសិក្សា 10 ថ្ងៃ កំពុង​ដំណើរការ Roluos Village
ស្នើសុំ 28 ឧសភា - 08 មិថុនា វគ្គសិក្សា 10 ថ្ងៃ ស្ត្រី - បញ្ជី​រង់ចាំ បុរស - បើក អ្នកបម្រើ​ស្រី - បញ្ជី​រង់ចាំ​វែង អ្នកបម្រើ​ប្រុស - បើក Roluos Village សិស្សប្រុស : សម្រាប់តែអ្នកនិយាយភាសាខ្មែរប៉ុណ្ណោះ
ស្នើសុំ 20 មិថុនា - 29 មិថុនា វគ្គសិក្សា​សតិបដ្ឋាន ស្ត្រី - បញ្ជី​រង់ចាំ បុរស - បើក អ្នកបម្រើ​ស្រី - បញ្ជី​រង់ចាំ អ្នកបម្រើ​ប្រុស - បើក Roluos Village លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 06 កក្កដា - 27 កក្កដា វគ្គសិក្សា 20 ថ្ងៃ បើក Roluos Village លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
តេលេក្រាមនេះ សម្រាប់ការចុះឈ្មោះវគ្គវែង ៖ @Hengbonthorn
ស្នើសុំ 30 កក្កដា - 10 សីហា វគ្គសិក្សា 10 ថ្ងៃ ស្ត្រី​ថ្មី - បើក ស្ដ្រី​ចាស់ - ពេញ បុរស - បើក អ្នកបម្រើ - បើក Roluos Village
13 សីហា - 24 សីហា វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 15 ឧសភា Roluos Village
10 កញ្ញា - 21 កញ្ញា វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 12 មិថុនា Roluos Village
24 កញ្ញា - 05 តុលា វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 26 មិថុនា Roluos Village
22 តុលា - 02 វិច្ឆិកា វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 24 កក្កដា Roluos Village
12 វិច្ឆិកា - 23 វិច្ឆិកា វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 14 សីហា Roluos Village
03 ធ្នូ - 14 ធ្នូ វគ្គសិក្សា 10 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 04 កញ្ញា Roluos Village
17 ធ្នូ - 21 ធ្នូ វគ្គសិក្សា 3 ថ្ងៃ ទទួល​ពាក្យសុំ​ចាប់ពី 18 កញ្ញា Roluos Village សម្រាប់ សិស្ស​ចាស់
21 ធ្នូ សន្និបាតប្រចាំឆ្នាំ ទទួល​ពាក្យសុំ​ចាប់ពី 23 កញ្ញា Roluos Village
 
វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
វគ្គសិក្សា​សម្រាប់​មនុស្ស​វ័យ​ក្មេង។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
2025 វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
ចូលរួម / បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទីកន្លែង មតិ
08 តុលា - 12 តុលា សិក្ខាសាលា ទទួល​ពាក្យសុំ​ចាប់ពី 10 កក្កដា Roluos Village

សិក្ខាសាលាគ្រូវគ្គកុមារ

12 តុលា វគ្គសិក្សា​កុមារ ទទួល​ពាក្យសុំ​ចាប់ពី 14 កក្កដា Roluos Village

សំរាប់កុមារា និងកុមារី, អាយុចាប់ពី ៨ ដល់១២ឆ្នាំ។

សម្រាប់តែពលរដ្ឋនិយាយភាសាខ្មែរ

 
 

ទម្រង់​បែបបទ​ពាក្យ​សុំ​លើ​បណ្តាញ​អ៊ីនធឺណិត​អ៊ិនគ្រីប​ព័ត៌មាន​របស់​អ្នក មុន​ពេល​វា​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​ទៅ​សឺវើ​កម្មវិធី​របស់​យើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​អាច​មិន​មាន​សន្តិសុខ​ទាំងស្រុង​ឡើយ សូម្បី​តែ​បាន​ប្រើ​អ៊ិនគ្រីបសិន​ក៏​ដោយ។ បើ​អ្នក​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​មាន​ហានិភ័យ​លើ​សន្តិសុខ​នៃ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ខណៈពេល​វា​ស្ថិត​នៅ​លើ​អ៊ីនធឺណិត ចូរ​កុំ​ប្រើ​ទម្រង់​បែបបទ​នេះ ហើយ​ជំនួស​នេះ សូម ទាញយក ពាក្យសុំ​មួយ​មក​បំពេញ។ បោះពុម្ព ហើយ​បំពេញ​ពាក្យសុំ​នោះ។ រួច​ហើយ​សូម​ផ្ញើ​ទម្រង់​បែបបទ​នេះ​ទៅ​អ្នករៀបចំ​វគ្គសិក្សា។ តាមរយៈ​ការផ្ញើ​ទូរសារ ឬ ផ្ញើ​តាម​ប្រៃសណីយ៍​នូវ​ទម្រង់​បែបបទ​នៃ​ពាក្យសុំ​របស់​អ្នក វា​អាច​ពន្យាពេល​ដំណើរការ​ចុះបញ្ជី​ពី​មួយ​ទៅ​ពីរ​សប្តាហ៍។


ដើម្បី​ចូលមើល​វិបសៃ​តាម​តំបន់​របស់​សិស្ស​ចាស់ សូម​ចុច http://kamboja.dhamma.org/os។ អ្នក​នឹង​ត្រូវការ ឈ្មោះ​អ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បី​ចូលមើល​ទំព័រ​ទាំងនេះ។

សំណួរ​នានា​អាច​សួរ​បាន​ដោយ​ការផ្ញើ​អ៊ីមែល​ទៅ៖ [email protected]

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​ការបរិច្ចាគ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ពោលគឺ​គ្មាន​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង នៅក្នុង​កន្លែង​មិនមែន​មជ្ឈមណ្ឌល។ មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុនពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល។


វគ្គសិក្សា 10 ថ្ងៃ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។


វគ្គសិក្សា​កុមារ បើក​ចំពោះ​កុមារ​ទាំងអស់​ដែល​មាន​អាយុ 8-12 ឆ្នាំ ដែល​ចង់​រៀន​ចម្រើន​កម្មដ្ឋាន។ ឪពុកម្តាយ/​អាណាព្យាបាល​មិន​ចាំបាច់​ជា​អ្នកចម្រើន​កម្មដ្ឋាន​ឡើយ។


លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

វគ្គសិក្សា​ខ្លី​សម្រាប់​សិស្ស​ចាស់ (1-3 ថ្ងៃ) គឺ​សម្រាប់​សិស្ស​ទាំងឡាយ​ណា​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ដាក់​ពាក្យសុំ​ចូលរួម​វគ្គសិក្សា​ទាំងនេះ រួមទាំង​អ្នក​ដែល​បាន​ខកខាន​ក្នុង​ការបដិបត្តិ​ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​ពួកគេ។


លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

វគ្គសិក្សា​សតិបដ្ឋាន មាន​កាលវិភាគ និង វិន័យ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ដែរ។ ចំណុច​ខុសគ្នា​ត្រង់​ខ្សែអាត់​ដែល​ចាក់​នៅ​ពេល​ព្រលប់ គឺ​ជា​ធម្មទេសនា​ដែល​បាន​ពន្យល់​អំពី​សតិបដ្ឋានសូត្រ​យ៉ាង​ក្បោះក្បាយ។ ធម្មទេសនា​នេះ​គឺ​ជា​អត្ថបទ​គោល​ដែល​ពន្យល់​យ៉ាង​លម្អិត​អំពី​បច្ចេកទេស​វិបស្សនា។ វគ្គសិក្សា​ទាំងនេះ​បើក​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង (មិន​រួមបញ្ចូល​វគ្គសិក្សា​ដែល​បាន​បម្រើ), មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​កម្មដ្ឋាន​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ, បាន​បដិបត្តិ​បច្ចេកទេស​វិបស្សនា​នេះ​យ៉ាង​តិច​មួយ​ឆ្នាំ និង ជា​អ្នក​ព្យាយាម​រក្សា​ការចម្រើន​កម្មដ្ឋាន និង សិក្ខាបទ​ប្រាំ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ យ៉ាងតិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។

ទិវា​ពលកម្ម ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ធ្វើ​កិច្ចការ​ថែទាំ​មជ្ឈមណ្ឌល, ការសាងសង់, គម្រោង​ទីស្នាក់​អាស្រ័យ និង សួនច្បារ ជាដើម។ សិស្ស​ចាស់ ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម។ កម្មវិធី​ប្រចាំ​ថ្ងៃ​នឹង​រួមបញ្ចូល​ការអង្គុយ​ជាក្រុម 3 ដង ជាមួយ​នឹង​ថិរវេលា​ធ្វើការ​នា​ពេល​ព្រឹក និង ពេល​រសៀល។ នា​ពេល​ព្រលប់​ខ្លះ នឹង​មាន​ចាក់​ខ្សែអាត់​អំពី​ធម្មទេសនា​ពិសេស និង សន្ទរកថា​ដែល​លោក ស.ន. ហ្គោឥនកា បាន​ថ្លែង​ចំពោះ​សិស្ស​ចាស់។


លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

វគ្គសិក្សា 20 ថ្ងៃ បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង, បាន​បម្រើ​ធម៌​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

ពាក្យសុំ​ត្រូវ​តែ​ប្រគល់​ឲ្យ​បាន​ល្អ​ជា​មុន ព្រោះ​ការដំណើរការ​អាច​ត្រូវការ​ពេល​ខ្លះ។ សិស្ស​ដែល​មិន​អាច​និយាយ​ភាសា​អង់គ្លេស ឬ ភាសា​នៃ​វគ្គសិក្សា​ដែល​បាន​ប្រកាស​ផ្សេងទៀត អាច​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នោះ​បាន ប៉ុន្តែ​ការព្រមទទួល​ឲ្យ​ចូលរួម​វគ្គសិក្សា គឺ​អាស្រ័យ​លើ​ភាពមាន​នៃ​សម្ភារៈ​នៃ​វគ្គសិក្សា​ដែល​ត្រូវការ, អ្នកបកប្រែ​ដែល​សមស្រប និង ការអនុញ្ញាត​របស់​គ្រូ​ដែល​ដឹកនាំ​វគ្គសិក្សា​នោះ។

 
 

<span style="color: rgb(51, 51, 51); font-family: Verdana, sans-serif; font-size: 11px; background-color: rgb(255, 255, 255);">Dhamma.org</span>

គោលការណ៍​ឯកជនភាព | បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2025-05-10 09:38:41 UTC

App store us uk Play store badge

Dhamma.org Mobile App | អានាបាណស្សតិកម្មដ្ឋាន សម្រាប់កុមារ & ក្មេងជំទង់