
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
តារាងពេលនៃវគ្គសិក្សា

ទីកន្លែងនៃមជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែបានកត់សម្គាល់ផ្សេងពីនេះ បទបញ្ជានៃវគ្គសិក្សានឹងផ្តល់ជូនជាភាសាខាងក្រោម: អង់គ្លេស / បារាំង
- ចូលទម្រង់បែបបទពាក្យសុំដោយការចុច ស្នើសុំ សម្រាប់វគ្គសិក្សាដែលចង់បាន។ សិស្សចាស់នឹងទទួលជម្រើសឲ្យបម្រើធម៌។
- សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
- សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
- សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ ដោយសារចំនួននៃពាក្យសុំមានច្រើន វាអាចត្រូវការពេលដល់ទៅពីរសប្តាហ៍ មុនពេលទទួលការជូនដំណឹង។
- បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| ស្នើសុំ | 06 មករា - 17 មករា | វគ្គសិក្សា 10 ថ្ងៃ | បើក | Kaufman |
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| ស្នើសុំ | 01 មករា - 01 កុម្ភៈ | វគ្គសិក្សា 30 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 05 មករា - 16 មករា | វគ្គសិក្សា 10 ថ្ងៃ | បើក | Kaufman | |
| ស្នើសុំ | 05 មករា - 16 មករា | វគ្គសិក្សា 10 ថ្ងៃ ពិសេស | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 02 កុម្ភៈ - 17 កុម្ភៈ | ធម្មសិក្សាកតញ្ញូ ១៤ ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 09 មីនា - 30 មីនា | វគ្គសិក្សា 20 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 05 មេសា - 06 ឧសភា | វគ្គសិក្សា 30 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 04 ឧសភា - 19 មិថុនា | វគ្គសិក្សា 45 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
|---|---|---|---|---|---|
| ស្នើសុំ | 05 មករា - 20 មករា | ធម្មសិក្សាកតញ្ញូ ១៤ ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 11 មករា - 22 មករា | វគ្គសិក្សា 10 ថ្ងៃ ពិសេស | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 09 មីនា - 30 មីនា | វគ្គសិក្សា 20 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 05 មេសា - 06 ឧសភា | វគ្គសិក្សា 30 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
| ស្នើសុំ | 03 ឧសភា - 18 មិថុនា | វគ្គសិក្សា 45 ថ្ងៃ | បើក | Kaufman |
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស |
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
ទម្រង់បែបបទពាក្យសុំលើបណ្តាញអ៊ីនធឺណិតអ៊ិនគ្រីបព័ត៌មានរបស់អ្នក មុនពេលវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់អ្នកទៅសឺវើកម្មវិធីរបស់យើង។ ទោះជាយ៉ាងនេះក្តី វាអាចមិនមានសន្តិសុខទាំងស្រុងឡើយ សូម្បីតែបានប្រើអ៊ិនគ្រីបសិនក៏ដោយ។ បើអ្នកព្រួយបារម្ភអំពីលទ្ធភាពមានហានិភ័យលើសន្តិសុខនៃព័ត៌មានសម្ងាត់របស់អ្នក ខណៈពេលវាស្ថិតនៅលើអ៊ីនធឺណិត ចូរកុំប្រើទម្រង់បែបបទនេះ ហើយជំនួសនេះ សូម ទាញយក ពាក្យសុំមួយមកបំពេញ។ បោះពុម្ព ហើយបំពេញពាក្យសុំនោះ។ រួចហើយសូមផ្ញើទម្រង់បែបបទនេះទៅអ្នករៀបចំវគ្គសិក្សា។ តាមរយៈការផ្ញើទូរសារ ឬ ផ្ញើតាមប្រៃសណីយ៍នូវទម្រង់បែបបទនៃពាក្យសុំរបស់អ្នក វាអាចពន្យាពេលដំណើរការចុះបញ្ជីពីមួយទៅពីរសប្តាហ៍។
ដើម្បីចូលមើលវិបសៃតាមតំបន់របស់សិស្សចាស់ សូមចុច http://www.aatest.dhamma.org/os។ អ្នកនឹងត្រូវការ ឈ្មោះអ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បីចូលមើលទំព័រទាំងនេះ។
សំណួរនានាអាចសួរបានដោយការផ្ញើអ៊ីមែលទៅ៖ [email protected]
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។
វគ្គសិក្សា 10 ថ្ងៃ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។
លក្ខខណ្ឌគុណវឌ្ឍិនៃវគ្គសិក្សាពិសេស
វគ្គសិក្សា 10 ថ្ងៃ ពិសេស បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង, បានបម្រើធម៌ក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
ធម្មសិក្សាកតតញ្ញូ ១៤ថ្ងៃ ដើមឡើយ មានឈ្មោះថា ធម្មសិក្សារបស់លោកគ្រូ។ គុណសម្បត្តិមួយ ក្នុងគុណសម្បត្តិជាច្រើន ដែលយើងបានបណ្តុះឡើង ក្នុងនាមជាអ្នកចម្រើនសមាធិ គឺកតញ្ញូ--សេចក្តីដឹងគុណចំពោះគ្រូរបស់ខ្លួន, គឺលោកហ្គោឥនកា និង មាតាជី, និង ចំពោះខ្សែតំណគ្រូវិបស្សនាទាំងឡាយ ដែលបានរក្សាប្រពៃណីនេះតៗគ្នា ជាយូរលង់មកហើយ រហូតដល់ទៅព្រះសម្មាសម្ពុទ្ធ។ ធម្មសិក្សាគឺសម្រាប់សិស្សចាស់ទាំងឡាយ ដែលចូលរួមយ៉ាងសកម្ម ក្នុងការបម្រើធម៌។ លក្ខខ័ណ្ឌក្នុងការចូលរួមធម្មសិក្សា រួមមាន ៖ បញ្ចប់ធម្មសិក្សា១០ថ្ងៃ ៣ដង និង ធម្មសិក្សាសតិប្បដ្ឋាន ១ដង, កំពុងចូលរួមបម្រើធម៌, ព្យាយាមរក្សាការបតិបត្តិ ២ម៉ោង ក្នុង១ថ្ងៃ ចាប់ពីធម្មសិក្សា១០ថ្ងៃចុងក្រោយមក, និង ព្យាយាមរក្សាសិក្ខាបទ៥ ឱ្យអស់ពីលទ្ធភាព។ តម្រូវឱ្យមានការណែនាំ ពីគ្រូក្នុងស្រុក។ ធម្មសិក្សាដំណើរការ ដោយមានការភាវនារួម ៣ដង ជាមួយសេចក្តីណែនាំ នៅក្នុងថ្ងៃនីមួយៗ, ប៉ុន្តែសិស្សបតិបត្តិ ដោយខ្លួនឯងច្រើន ហើយសម្ភារៈបង្រៀន គឺយកមកពីធម្មសិក្សា ២០ថ្ងៃ។ នេះគឺជាជំហាន ដែលជួយសិស្សទាំងឡាយ ឱ្យមានភាពចាស់ទុំ ឈានដើរទៅមុខបានពាក់កណ្តាលផ្លូវ សម្រាប់ការចូលរួមធម្មសិក្សាវែងទាំងឡាយ, ហើយជួយសិស្សឱ្យមានសេចក្តីជ្រះថ្លា ដើម្បីបតិបត្តិកាន់តែជ្រៅក្នុងធម៌។
វគ្គសិក្សា 20 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 5 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង, បានបម្រើធម៌ក្នុងវគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 30 ថ្ងៃ បើកតែចំពោះសិស្សចាស់ដែលមធ្យ័ត និង តាំងស៊ុបក្នុងបច្ចេកទេសនេះ ហើយបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 6 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 20 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 20 ថ្ងៃ 1 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។
វគ្គសិក្សា 45 ថ្ងៃ បើកតែចំពោះបុគ្គលដែលបានចូលរួមបម្រើធម៌ និង គ្រូជំនួយ ដែលបានបញ្ចប់វគ្គសិក្សា 10 ថ្ងៃ យ៉ាងតិច 7 ដង (1 ដង បន្ទាប់ពីចូលរួមវគ្គសិក្សា 30 ថ្ងៃ លើកទីមួយរបស់ពួកគេ), វគ្គសិក្សា 30 ថ្ងៃ 2 ដង, វគ្គសិក្សាសតិបដ្ឋាន 1 ដង និង បានបដិបត្តិយ៉ាងទៀងទាត់ក្នុងរយៈពេលយ៉ាងតិច 3 ឆ្នាំ ប៉ុណ្ណោះ។
ពាក្យសុំត្រូវតែប្រគល់ឲ្យបានល្អជាមុន ព្រោះការដំណើរការអាចត្រូវការពេលខ្លះ។ សិស្សដែលមិនអាចនិយាយភាសាអង់គ្លេស ឬ ភាសានៃវគ្គសិក្សាដែលបានប្រកាសផ្សេងទៀត អាចស្នើសុំចូលរួមវគ្គសិក្សានោះបាន ប៉ុន្តែការព្រមទទួលឲ្យចូលរួមវគ្គសិក្សា គឺអាស្រ័យលើភាពមាននៃសម្ភារៈនៃវគ្គសិក្សាដែលត្រូវការ, អ្នកបកប្រែដែលសមស្រប និង ការអនុញ្ញាតរបស់គ្រូដែលដឹកនាំវគ្គសិក្សានោះ។
