Wheel of Dhamma

Test Vipassana Meditation Center
ផ្ដល់ជូន​នូវ​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​តាម​ការបង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា
តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន
តារាងពេល​នៃ​វគ្គសិក្សា

Bodhi Leaf

 
Alert text goes here
  • អំពី
  • របៀប​ស្នើសុំ
  • ទាក់ទង​យើង
  • ស្វែងរក   Search
  • វគ្គសិក្សាIcon blue down arrow 7x4
    • វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
    • វគ្គសិក្សា​ខ្លី
    • វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
    • វគ្គសិក្សា​នៅ​កន្លែង​មិនមែន​មជ្ឈមណ្ឌល
  • ភាសាIcon blue down arrow 7x4
    • Deutsch
    • U.S. English
    • Español
    • Français
    • ગુજરાતી
    • עברית
    • हिन्दी
    • Italiano
    • 日本語
    • ភាសាខ្មែរ
    • Nederlands
    • Português
    • Português do Brasil
    • සිංහල
    • Svenska
    • ไทย
  • ទីកន្លែងIcon blue down arrow 7x4
    • សហរដ្ឋ​អាមេរិក
      14 មជ្ឈមណ្ឌល
      6 មិនមែន​មជ្ឈមណ្ឌល
    • អាមេរិក​ខាងជើង
      19 មជ្ឈមណ្ឌល
      9 មិនមែន​មជ្ឈមណ្ឌល
    • អាមេរិក
      33 មជ្ឈមណ្ឌល
      45 មិនមែន​មជ្ឈមណ្ឌល
    • ពិភពលោក
      273 មជ្ឈមណ្ឌល
      135 មិនមែន​មជ្ឈមណ្ឌល
Bleaf 90x98
Dhamma Test, Kaufman, Texas, សហរដ្ឋ​អាមេរិក
ទីកន្លែង​នៃ​មជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែ​បាន​កត់សម្គាល់​ផ្សេង​ពី​នេះ បទបញ្ជា​នៃ​វគ្គសិក្សា​នឹង​ផ្តល់​ជូន​ជា​ភាសា​ខាងក្រោម: អង់គ្លេស / បារាំង

របៀប​ស្នើសុំ​ចូលរួម ឬ បម្រើ​ក្នុង​វគ្គសិក្សា​មួយ
  1. ចូល​ទម្រង់​បែបបទ​ពាក្យសុំ​ដោយ​ការចុច ស្នើសុំ សម្រាប់​វគ្គសិក្សា​ដែល​ចង់​បាន។ សិស្ស​ចាស់​នឹង​ទទួល​ជម្រើស​ឲ្យ​បម្រើ​ធម៌។
  2. សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សេចក្តីណែនាំ​អំពី​បច្ចេកទេស និង ច្បាប់​វិន័យ ដែល​អ្នក​នឹង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គោរព​តាម ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​របស់​អ្នក។
  3. សូម​បំពេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ទម្រង់​បែបបទ​ពាក្យសុំ​នេះ​ឲ្យ​បាន​ពេញលេញ​ទាំងស្រុង ហើយ​ប្រគល់​វា។ អ្នក​ត្រូវការ​ពាក្យសុំ​មួយ​ដើម្បី​ចុះបញ្ជី​សម្រាប់​គ្រប់​វគ្គសិក្សា​ទាំងអស់។
  4. សូម​រង់ចាំ​ការជូនដំណឹង។ ការឆ្លើយតប​ទាំងអស់​នឹង​ធ្វើ​ឡើង​តាម​អ៊ីមែល បើ​អ្នក​ផ្តល់​អាសយដ្ឋាន​អ៊ីមែល​ក្នុង​ពាក្យសុំ​របស់​អ្នក។ ដោយសារ​ចំនួន​នៃ​ពាក្យសុំ​មាន​ច្រើន វា​អាច​ត្រូវការ​ពេល​ដល់​ទៅ​ពីរ​សប្តាហ៍ មុន​ពេល​ទទួល​ការជូនដំណឹង។
  5. បើ​ពាក្យសុំ​របស់​អ្នក​ត្រូវ​បាន​យល់ព្រម​ទទួល នោះ​យើង​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ថា អ្នក​នឹង​ចូលរួម ដើម្បី​ធានា​ឲ្យ​មាន​កន្លែង​របស់​អ្នក​ក្នុង​វគ្គសិក្សា។
ព័ត៌មាន​បន្ថែម
 
វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
វគ្គសិក្សា​សម្រាប់​មនុស្ស​វ័យ​ក្មេង។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
មិន​ទាន់​មាន​វគ្គសិក្សា​ដែល​បាន​គ្រោង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
 
វគ្គសិក្សា​ខ្លី
វគ្គសិក្សា 1 ថ្ងៃ, 2 ថ្ងៃ និង 3 ថ្ងៃ គឺ​ជា​វគ្គសិក្សា​ខ្លី​សម្រាប់ សិស្ស​ចាស់។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
មិន​ទាន់​មាន​វគ្គសិក្សា​ដែល​បាន​គ្រោង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
 
វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
វគ្គសិក្សា 10 ថ្ងៃ​ទាំងអស់ ចាប់ផ្តើម​នៅពេល​ព្រលប់​នៃ​ថ្ងៃ​ដំបូង និង ចប់​នៅពេល​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ចុងក្រោយ។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
2027 វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
ចូលរួម / បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទីកន្លែង មតិ
ស្នើសុំ 06 មករា - 17 មករា វគ្គសិក្សា 10 ថ្ងៃ បើក Kaufman
2033 វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
ចូលរួម / បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទីកន្លែង មតិ
ស្នើសុំ 01 មករា - 01 កុម្ភៈ វគ្គសិក្សា 30 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 05 មករា - 16 មករា វគ្គសិក្សា 10 ថ្ងៃ បើក Kaufman
ស្នើសុំ 05 មករា - 16 មករា វគ្គសិក្សា 10 ថ្ងៃ ពិសេស បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 02 កុម្ភៈ - 17 កុម្ភៈ ធម្មសិក្សាកតញ្ញូ ១៤ ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 09 មីនា - 30 មីនា វគ្គសិក្សា 20 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 05 មេសា - 06 ឧសភា វគ្គសិក្សា 30 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 04 ឧសភា - 19 មិថុនា វគ្គសិក្សា 45 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
2034 វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
ចូលរួម / បម្រើ កាលបរិច្ឆេទ ប្រភេទ​វគ្គសិក្សា ស្ថានភាព ទីកន្លែង មតិ
ស្នើសុំ 05 មករា - 20 មករា ធម្មសិក្សាកតញ្ញូ ១៤ ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 11 មករា - 22 មករា វគ្គសិក្សា 10 ថ្ងៃ ពិសេស បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 09 មីនា - 30 មីនា វគ្គសិក្សា 20 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 05 មេសា - 06 ឧសភា វគ្គសិក្សា 30 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
ស្នើសុំ 03 ឧសភា - 18 មិថុនា វគ្គសិក្សា 45 ថ្ងៃ បើក Kaufman លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស
 
វគ្គសិក្សា​នៅ​កន្លែង​មិនមែន​មជ្ឈមណ្ឌល
វគ្គសិក្សា និង សកម្មភាព​នានា​ធ្វើ​ឡើង​នៅ​ទីកន្លែង​ផ្សេងទៀត។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
មិន​ទាន់​មាន​វគ្គសិក្សា​ដែល​បាន​គ្រោង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
 
 

ទម្រង់​បែបបទ​ពាក្យ​សុំ​លើ​បណ្តាញ​អ៊ីនធឺណិត​អ៊ិនគ្រីប​ព័ត៌មាន​របស់​អ្នក មុន​ពេល​វា​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​ទៅ​សឺវើ​កម្មវិធី​របស់​យើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​អាច​មិន​មាន​សន្តិសុខ​ទាំងស្រុង​ឡើយ សូម្បី​តែ​បាន​ប្រើ​អ៊ិនគ្រីបសិន​ក៏​ដោយ។ បើ​អ្នក​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​មាន​ហានិភ័យ​លើ​សន្តិសុខ​នៃ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ខណៈពេល​វា​ស្ថិត​នៅ​លើ​អ៊ីនធឺណិត ចូរ​កុំ​ប្រើ​ទម្រង់​បែបបទ​នេះ ហើយ​ជំនួស​នេះ សូម ទាញយក ពាក្យសុំ​មួយ​មក​បំពេញ។ បោះពុម្ព ហើយ​បំពេញ​ពាក្យសុំ​នោះ។ រួច​ហើយ​សូម​ផ្ញើ​ទម្រង់​បែបបទ​នេះ​ទៅ​អ្នករៀបចំ​វគ្គសិក្សា។ តាមរយៈ​ការផ្ញើ​ទូរសារ ឬ ផ្ញើ​តាម​ប្រៃសណីយ៍​នូវ​ទម្រង់​បែបបទ​នៃ​ពាក្យសុំ​របស់​អ្នក វា​អាច​ពន្យាពេល​ដំណើរការ​ចុះបញ្ជី​ពី​មួយ​ទៅ​ពីរ​សប្តាហ៍។


ដើម្បី​ចូលមើល​វិបសៃ​តាម​តំបន់​របស់​សិស្ស​ចាស់ សូម​ចុច http://www.aatest.dhamma.org/os។ អ្នក​នឹង​ត្រូវការ ឈ្មោះ​អ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បី​ចូលមើល​ទំព័រ​ទាំងនេះ។

សំណួរ​នានា​អាច​សួរ​បាន​ដោយ​ការផ្ញើ​អ៊ីមែល​ទៅ៖ [email protected]

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​ការបរិច្ចាគ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ពោលគឺ​គ្មាន​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង នៅក្នុង​កន្លែង​មិនមែន​មជ្ឈមណ្ឌល។ មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុនពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល។


វគ្គសិក្សា 10 ថ្ងៃ គឺ​ជា​វគ្គសិក្សា​មូលដ្ឋាន​ដំបូង​នៃ​វិបស្សនា​កម្មដ្ឋាន ដែល​ក្នុង​អំឡុងពេល​នេះ បច្ចេកទេស​វិបស្សនា​ត្រូវ​បាន​បង្រៀន​មួយ​ជំហាន​ម្តងៗ ជា​រៀងរាល់​ថ្ងៃ។ វគ្គសិក្សា​នេះ​ចាប់ផ្តើម​បន្ទាប់​ពី​អំឡុងពេល​ចុះឈ្មោះ​នៅ​ម៉ោង 2-4 រសៀល និង ការណែនាំ​អំពី​វគ្គសិក្សា បន្ទាប់​មក​ជា​ការចម្រើន​កម្មដ្ឋាន 10 ថ្ងៃ​ពេញ ហើយ​ចប់​នៅ​ព្រឹក​ថ្ងៃ​ទី 11 វេលា​ម៉ោង 7 និង 30 នាទី​ព្រឹក។


លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

វគ្គសិក្សា 10 ថ្ងៃ ពិសេស បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង, បាន​បម្រើ​ធម៌​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

ធម្មសិក្សាកតតញ្ញូ ១៤ថ្ងៃ ដើមឡើយ មានឈ្មោះថា ធម្មសិក្សារបស់លោកគ្រូ។  គុណសម្បត្តិមួយ ក្នុងគុណសម្បត្តិជាច្រើន ដែលយើងបានបណ្តុះឡើង ក្នុងនាមជាអ្នកចម្រើនសមាធិ គឺកតញ្ញូ--សេចក្តីដឹងគុណចំពោះគ្រូរបស់ខ្លួន, គឺលោកហ្គោឥនកា និង មាតាជី,  និង ចំពោះខ្សែតំណគ្រូវិបស្សនាទាំងឡាយ ដែលបានរក្សាប្រពៃណីនេះតៗគ្នា ជាយូរលង់មកហើយ រហូតដល់ទៅព្រះសម្មាសម្ពុទ្ធ។  ធម្មសិក្សាគឺសម្រាប់សិស្សចាស់ទាំងឡាយ ដែលចូលរួមយ៉ាងសកម្ម ក្នុងការបម្រើធម៌។  លក្ខខ័ណ្ឌក្នុងការចូលរួមធម្មសិក្សា រួមមាន ៖ បញ្ចប់ធម្មសិក្សា១០ថ្ងៃ ៣ដង និង ធម្មសិក្សាសតិប្បដ្ឋាន ១ដង, កំពុងចូលរួមបម្រើធម៌, ព្យាយាមរក្សាការបតិបត្តិ ២ម៉ោង ក្នុង១ថ្ងៃ ចាប់ពីធម្មសិក្សា១០ថ្ងៃចុងក្រោយមក, និង ព្យាយាមរក្សាសិក្ខាបទ៥ ឱ្យអស់ពីលទ្ធភាព។ តម្រូវឱ្យមានការណែនាំ ពីគ្រូក្នុងស្រុក។ ធម្មសិក្សាដំណើរការ ដោយមានការភាវនារួម ៣ដង ជាមួយសេចក្តីណែនាំ នៅក្នុងថ្ងៃនីមួយៗ, ប៉ុន្តែសិស្សបតិបត្តិ ដោយខ្លួនឯងច្រើន ហើយសម្ភារៈបង្រៀន គឺយកមកពីធម្មសិក្សា ២០ថ្ងៃ។  នេះគឺជាជំហាន ដែលជួយសិស្សទាំងឡាយ ឱ្យមានភាពចាស់ទុំ ឈានដើរទៅមុខបានពាក់កណ្តាលផ្លូវ សម្រាប់ការចូលរួមធម្មសិក្សាវែងទាំងឡាយ, ហើយជួយសិស្សឱ្យមានសេចក្តីជ្រះថ្លា ដើម្បីបតិបត្តិកាន់តែជ្រៅក្នុងធម៌។

វគ្គសិក្សា 20 ថ្ងៃ បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង, បាន​បម្រើ​ធម៌​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 30 ថ្ងៃ បើក​តែ​ចំពោះ​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ុប​ក្នុង​បច្ចេកទេស​នេះ ហើយ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 6 ដង (1 ដង បន្ទាប់​ពី​ចូលរួម​វគ្គសិក្សា 20 ថ្ងៃ លើកទីមួយ​របស់​ពួកគេ), វគ្គសិក្សា 20 ថ្ងៃ 1 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ ប៉ុណ្ណោះ។

វគ្គសិក្សា 45 ថ្ងៃ បើក​តែ​ចំពោះ​បុគ្គល​ដែល​បាន​ចូលរួម​បម្រើ​ធម៌ និង គ្រូជំនួយ ដែល​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 7 ដង (1 ដង បន្ទាប់​ពី​ចូលរួម​វគ្គសិក្សា 30 ថ្ងៃ លើកទីមួយ​របស់​ពួកគេ), វគ្គសិក្សា 30 ថ្ងៃ 2 ដង, វគ្គសិក្សា​សតិបដ្ឋាន 1 ដង និង បាន​បដិបត្តិ​យ៉ាង​ទៀងទាត់​ក្នុង​រយៈពេល​យ៉ាងតិច 3 ឆ្នាំ ប៉ុណ្ណោះ។

ពាក្យសុំ​ត្រូវ​តែ​ប្រគល់​ឲ្យ​បាន​ល្អ​ជា​មុន ព្រោះ​ការដំណើរការ​អាច​ត្រូវការ​ពេល​ខ្លះ។ សិស្ស​ដែល​មិន​អាច​និយាយ​ភាសា​អង់គ្លេស ឬ ភាសា​នៃ​វគ្គសិក្សា​ដែល​បាន​ប្រកាស​ផ្សេងទៀត អាច​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នោះ​បាន ប៉ុន្តែ​ការព្រមទទួល​ឲ្យ​ចូលរួម​វគ្គសិក្សា គឺ​អាស្រ័យ​លើ​ភាពមាន​នៃ​សម្ភារៈ​នៃ​វគ្គសិក្សា​ដែល​ត្រូវការ, អ្នកបកប្រែ​ដែល​សមស្រប និង ការអនុញ្ញាត​របស់​គ្រូ​ដែល​ដឹកនាំ​វគ្គសិក្សា​នោះ។

 
 

<span style="color: rgb(51, 51, 51); font-family: Verdana, sans-serif; font-size: 11px; background-color: rgb(255, 255, 255);">Dhamma.org</span>

គោលការណ៍​ឯកជនភាព | បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ 2026-09-14 00:19:14 UTC

App store us uk Play store badge

Dhamma.org Mobile App | អានាបាណស្សតិកម្មដ្ឋាន សម្រាប់កុមារ & ក្មេងជំទង់