សំណួរ និង ចម្លើយអំពីបច្ចេកទេសវិបស្សនាកម្មដ្ឋានហេតុដូចម្តេចបានជាធម្មសិក្សាមានរយៈពេល ១០ ថ្ងៃ?តាមការពិត ធម្មសិក្សាដប់ថ្ងៃគឺជារយៈពេលតិចបំផុត។ រយៈពេលនេះផ្ដល់នូវលំនាំដើមចាំបាច់ និង មូលដ្ឋានរបស់បច្ចេកទេស។ ដើម្បីចម្រើនលូតលាស់ក្នុងការបដិបត្តិ កិច្ចការនេះត្រូវធ្វើមួយជីវិត។ ការពិសោធន៍ជាច្រើនជំនាន់កន្លងមកបានបង្ហាញឲ្យឃើញថា បើវិបស្សនា (Vipassana) បានត្រូវបង្រៀនក្នុងរយៈពេលតិចជាងដប់ថ្ងៃ សិស្សមិនអាចចាប់បាននូវការពិសោធន៍គ្រប់គ្រាន់ក្នុងបច្ចេកទេសទេ។ តាមប្រពៃណី វិបស្សនាត្រូវបានបង្រៀននៅកន្លែងស្ងាត់ក្នុងរយៈពេលប្រាំពីរអាទិត្យ។ នៅដើមសតវត្សរ៍ទី ២០ គ្រូអាចារ្យនៅក្នុងប្រពៃណីនេះបានចាប់ផ្ដើមធ្វើការពិសោធន៍ជាមួយធម្មសិក្សាដែលមានរយៈពេលខ្លីដើម្បីសម្របទៅតាមភាពមមាញឹកនៃការរស់នៅ។ គេបានសាកល្បងធម្មសិក្សា ៣០ ថ្ងៃ, ១៤ ថ្ងៃ, ១០ ថ្ងៃ, ចុះរហូតដល់ ៧ ថ្ងៃ ហើយគេបានរកឃើញថា ធម្មសិក្សាតិចជាង ១០ ថ្ងៃ មិនមានរយៈពេលគ្រប់គ្រាន់សម្រាប់ធ្វើឲ្យចិត្តមានលំនឹង និង ធ្វើការដល់ទីជម្រៅជាមួយបាតុភូតចិត្ត និង កាយបានឡើយ។ តើខ្ញុំត្រូវចម្រើនកម្មដ្ឋានប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?រាល់ថ្ងៃចាប់ផ្ដើមពីម៉ោង ៤ ព្រឹក ដោយមានសំឡេងជួងដាស់ ហើយបន្តធ្វើការរហូតដល់ម៉ោង ៩ យប់។ គឺមានរយៈពេលប្រហែល ១០ ម៉ោង ក្នុងការចម្រើនកម្មដ្ឋានក្នុងមួយថ្ងៃៗ ដោយមានទាំងការឈប់សម្រាកជាប្រក្រតីផង។ រាល់ពេលល្ងាច វេលាម៉ោង ៧ មានការចាក់វីដេអូនៃធម្មទេសនារបស់លោកគ្រូ ហ្គោឥនកា សម្រាប់ឲ្យសិស្សចម្រើនកម្មដ្ឋានបានយល់អំពីការពិសោធន៍របស់គេនៅថ្ងៃនោះ។ ការកំណត់ពេលនេះបានបង្ហាញឲ្យឃើញថា មានដំណើរការល្អ និង មានប្រយោជន៍ចំពោះសិស្សរាប់រយ រាប់ពាន់នាក់ជាច្រើនទសវត្សរ៍កន្លងមក។ តើប្រើភាសាអ្វីនៅក្នុងធម្មសិក្សា?ការបង្រៀនធ្វើឡើងតាមរយៈការចាក់ខ្សែអាត់របស់លោក ហ្គោឥនកា ជាភាសាអង់គ្លេស ឬ ភាសាហ៊ិនឌីជាមួយគ្នានឹងការប្រែជាភាសារបស់អ្នកស្រុក។ ខ្សែអាត់បកប្រែមានស្ទើរតែគ្រប់ភាសាសំខាន់ៗនៅក្នុងពិភពលោករាប់បញ្ចូលទាំងភាសាអង់គ្លេសផង។ បើគ្រូបង្រៀនដែលដឹកនាំធម្មសិក្សាមិនអាចនិយាយភាសារបស់អ្នកស្រុកបានល្អទេ នោះនឹងមានអ្នកប្រែភាសានៅទីនោះដើម្បីជួយអ្នក។ តាមធម្មតា ភាសាមិនមែនជាឧបសគ្គទេចំពោះអ្នកដែលមានបំណងចូលរួមក្នុងធម្មសិក្សា។ តើត្រូវបង់ថ្លៃប៉ុន្មានសម្រាប់ធម្មសិក្សានេះ?សិស្សចាស់ម្នាក់ៗបានធ្វើអំណោយទាននេះចំពោះសិស្សនីមួយៗដែលចូលរួមក្នុងធម្មសិក្សាវិបស្សនានេះ។ ឥតមានការបង់ថ្លៃបង្រៀន ឬ បន្ទប់ ការស្នាក់នៅ និង ម្ហូបអាហារទេ។ គ្រប់ធម្មសិក្សាវិបស្សនាទាំងអស់នៅទូទាំងពិភពលោកត្រូវបានរៀបចំឡើងដោយសារតែអំណោយទានស្ម័គ្រចិត្តជាមូលដ្ឋាន។ នៅពេលបញ្ចប់នៃធម្មសិក្សារបស់អ្នក បើអ្នកបានទទួលប្រយោជន៍ពីការពិសោធន៍ក្នុងធម្មសិក្សា អ្នកអាចធ្វើអំណោយទានសម្រាប់ធម្មសិក្សាក្រោយៗទៀត ស្របតាមសទ្ធា និង លទ្ធភាពរបស់អ្នក។ តើគ្រូបង្រៀនក្នុងធម្មសិក្សានីមួយៗបានទទួលប្រាក់កម្រៃប៉ុន្មានដែរ?គ្រូបង្រៀនឥតមានទទួលកម្រៃជាប្រាក់ ជាអំណោយផ្សេងៗ ឬ ជាសម្ភារៈអ្វីទេ។ គ្រូបង្រៀនត្រូវតែមានការផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន។ ដូច្នេះមានន័យថា គ្រូបង្រៀនខ្លះមានពេលតិចសម្រាប់បង្រៀន ប៉ុន្តែវាបង្ការមិនឲ្យមានការឆ្លៀតយកកម្រៃពីសិស្ស និង ការធ្វើពាណិជ្ជកម្ម។ នៅក្នុងប្រពៃណីនេះ គ្រូបង្រៀនវិបស្សនាបានផ្តល់នូវការបម្រើដ៏បរិសុទ្ធចំពោះអ្នកឯទៀត។ អ្វីដែលគេបានទទួលគឺ ការពេញចិត្តដោយបានឃើញជនឯទៀតបានទទួលសុភមង្គល នៅពេលចប់ធម្មសិក្សា ១០ ថ្ងៃ។ ខ្ញុំមិនអាចអង្គុយពែនភ្នែនបានទេ។ តើខ្ញុំអាចចម្រើនកម្មដ្ឋានបានឬទេ?ប្រាកដជាបាន។ គេជូនកៅអីទៅឲ្យអ្នកដែលមិនអាចអង្គុយបានស្រួលនៅលើក្តារក្រាលដោយមានភាពជរា ឬ ដោយមានបញ្ហាផ្លូវកាយផ្សេងៗ។ ខ្ញុំត្រូវបរិភោគអាហារពិសេស។ តើខ្ញុំអាចយកម្ហូបផ្ទាល់ខ្លួនមកបានឬទេ?បើគ្រូពេទ្យរបស់អ្នកបានបង្គាប់ឲ្យទទួលទានម្ហូបពិសេស សូមប្រាប់ឲ្យយើងដឹង នុ៎ះយើងនឹងពិនិត្យមើលតើយើងអាចបំពេញសេចក្ដីត្រូវការរបស់អ្នកបានឬទេ។ បើម្ហូបនោះមានភាពពិសេសខ្លាំងពេក ឬ អាចមានទំនាស់ក្នុងការចម្រើនកម្មដ្ឋាន យើងអាចសុំឲ្យអ្នករង់ចាំរហូតដល់អ្នកអាចផ្លាស់ប្តូរអាហារបាន។ យើងសូមអភ័យទោស ប៉ុន្តែសិស្សត្រូវមានការជ្រើសរើសតែក្នុងចំណោមម្ហូបដែលគេផ្តល់ជូន ជាជាងយកម្ហូបផ្ទាល់ខ្លួនមក។ ជនភាគច្រើនបានយល់ឃើញថា មុខម្ហូបដែលគេផ្តល់ឲ្យសមរម្យល្មមនឹងជ្រើសរើសបាន ហើយគេមានសេចក្តីរីករាយនឹងម្ហូបបន្លែផ្លែឈើសាមញ្ញនេះ។ តើស្ត្រីមានផ្ទៃពោះអាចចូលរួមក្នុងធម្មសិក្សាបានឬទេ? តើមានការរៀបចំ ឬ បទបញ្ជាពិសេសសម្រាប់ស្ត្រីទាំងនោះឬទេ?ប្រាកដណាស់ ស្ត្រីមានផ្ទៃពោះក៏អាចចូលរួមក្នុងធម្មសិក្សាបានដែរ ហើយស្ត្រីជាច្រើនមកចូលរួមក្នុងធម្មសិក្សា នៅចំពេលដែលមានផ្ទៃពោះដើម្បីឆ្លៀតឱកាសល្អធ្វើការបដិបត្តិឲ្យបានយ៉ាងជ្រៅ និង យ៉ាងស្ងាត់នៅក្នុងរយៈពេលពិសេសនេះ។ យើងសួរបញ្ជាក់ស្ត្រីទាំងនោះថាតើគេមានការទុកចិត្តអំពីស្ថិរភាពនៃការមានផ្ទៃពោះរបស់ខ្លួនឬទេ មុននឹងដាក់ពាក្យសុំចូលរួមក្នុងធម្មសិក្សា។ យើងផ្តល់អាហារបន្ថែមឲ្យ ហើយសុំឲ្យពួកគាត់បដិបត្តិតាមសម្រួល។ ហេតុអ្វីបានជាធម្មសិក្សាត្រូវបានបង្រៀននៅក្នុងភាពស្ងៀមសា្ងត់?សិស្សទាំងអស់ដែលចូលរួមធម្មសិក្សាត្រូវតែរក្សាភាពស្ងៀមស្ងាត់ “អរិយស្ងាត់” គឺការស្ងៀមស្ងាត់ដោយកាយវិការ, ដោយការនិយាយស្តី និង ដោយចិត្ត។ សិស្សទាំងអស់យល់ព្រមមិនទាក់ទងនឹងសិស្សឯទៀត។ ប៉ុន្តែ សិស្សមានសេរីភាពក្នុងការនិយាយទាក់ទងជាមួយអ្នកអភិបាលអំពីសម្ភារៈដែលគេត្រូវការ ឬ និយាយជាមួយគ្រូបង្រៀន។ ភាពស្ងៀមស្ងាត់ដាច់ខាតត្រូវតែរក្សាក្នុងរយៈពេល ៩ ថ្ងៃដំបូង។ នៅថ្ងៃទី ១០ សិស្សអាចនិយាយទាក់ទងគ្នាឡើងវិញបានដើម្បីឲ្យមានការប្រុងប្រៀបរៀបចំខ្លួនចូលក្នុងជីវភាពរស់នៅជាធម្មតាឡើងវិញ។ ការបន្តបដិបត្តិជាប់រហូតគឺជាគន្លឹះសម្ងាត់នៃជោគជ័យនៅក្នុងធម្មសិក្សានេះ។ ភាពស្ងៀមស្ងាត់ជារបស់សំខាន់មួយក្នុងការរក្សាបន្តការបដិបត្តិជាប់រហូតនេះ។ តើខ្ញុំអាចបានដឹងប្រាកដថា មានលទ្ធភាពនឹងចម្រើនកម្មដ្ឋានតាមរបៀបណា?ចំពោះជនណាម្នាក់ដែលមានសុខភាពសមល្មម តាមផ្លូវកាយ និង ចិត្ត ហើយចូលចិត្តពិតប្រាកដ និង មានបំណងខំប្រឹងប្រែងដោយស្មោះ ការចម្រើនកម្មដ្ឋាន (រាប់បញ្ចូលទាំង “អរិយស្ងាត់” ផង) មិនពិបាកទេ។ បើអ្នកអាចធ្វើតាមបទបញ្ជាទាំងឡាយបាន ដោយអំណត់ និង ដោយយកចិត្តទុកដាក់ជាទីបំផុត អ្នកប្រាកដជានឹងអាចទទួលនូវលទ្ធផលល្អប្រសើរពិតប្រាកដជាមិនខាន។ ថ្វីបើវាហាក់ដូចជាពិបាកខ្លាំងណាស់ក៏ដោយ កម្មវិធីសម្រាប់មួយថ្ងៃៗ មិនជាពិបាកពេក ឬក៏ស្រួលពេកដែរ។ លើសពីនេះ វត្តមាននៃសិស្សឯទៀតដែលបដិបត្តិដោយយកចិត្តទុកដាក់ក្នុងបរិយាកាសពោរពេញដោយសន្តិភាព និង ភាពសមរម្យបានផ្តលនូវការជួយគាំទ្រយ៉ាងសម្បើមចំពោះការខំប្រឹងប្រែងរបស់អ្នក។ តើមានអ្នកដែលមិនគួរចូលរួមក្នុងធម្មសិក្សាឬទេ?ប្រាកដណាស់ ជនខ្លះដែលមានកម្លាំងកាយខ្សោយពេក មិនអាចធ្វើតាមកាលវិភាគបាន ជននោះនឹងមិនអាចទាញយកប្រយោជន៍ពីធម្មសិក្សានេះបានទេ។ ដូចគ្នានេះដែរ អ្នកដែលមានជំងឺវិកលចរិត ឬ អ្នកដែលមានភាពរំជួលចិត្តខ្លាំងពេក ក៏មិនអាចទាញយកប្រយោជន៍ពីធម្មសិក្សានេះបានឡើយ។ ដោយសារមានសំណួរ និង ចម្លើយ យើងនឹងអាចជួយអ្នកក្នុងការសម្រេចចិត្តយ៉ាងច្បាស់លាស់ជាមុន ថាតើអ្នកអាចមានលទ្ធភាពពេញលេញនឹងទទួលប្រយោជន៍ពីធម្មសិក្សានេះឬទេ។ ក្នុងករណីខ្លះ គេសុំឲ្យអ្នកដាក់ពាក្យសុំចូលរួមក្នុងធម្មសិក្សាផ្តល់នូវសំបុត្រអនុញ្ញាតពីគ្រូពេទ្យ មុននឹងគេយល់ព្រមឲ្យចូលរួមធម្មសិក្សា។ តើវិបស្សនាអាចព្យាបាលជំងឺផ្លូវកាយ ឬ ផ្លូវចិត្តបានឬទេ?ជំងឺជាច្រើនបណ្ដាលមកពីការរំជួលចិត្តនៅខាងក្នុង។ បើការរំជួលចិត្តនេះត្រូវបានដកចេញហើយ ជំងឺទាំងឡាយនោះអាចត្រូវបានធូរស្រាល ឬ ជាស្រឡះ។ ប៉ុន្តែ រៀនវិបស្សនាគ្រាន់តែមានបំណងដើម្បីព្យាបាលជំងឺឲ្យជាតែប៉ុណ្ណោះ គឺជាកំហុសមួយ ហើយវាមិនដែលមានប្រសិទ្ធិភាពទេ។ ជនណាម្នាក់ដែលសាកល្បងធ្វើយ៉ាងនេះ គឺនាំឲ្យខាតពេល ពីព្រោះជននោះមានបំណងផ្ចង់លើគោលដៅខុស។ វាអាចធ្វើឲ្យខូចប្រយោជន៍ខ្លួនឯងថែមទៀតផង។ ជននោះនឹងមិនយល់អំពីការចម្រើនកម្មដ្ឋានត្រឹមត្រូវផង ហើយនឹងមិនបានជាជំងឺរបស់ខ្លួនផងដែរទេ។ ចុះចំណែកជំងឺធ្លាក់ទឹកចិត្ត? តើវិបស្សនាធ្វើឲ្យជាជំងឺនេះឬទេ?ជាថ្មីទៀត គោលបំណងរបស់វិបស្សនាមិនមែនសម្រាប់ព្យាបាលជំងឺឲ្យជាសះស្បើយទេ។ ជនណាម្នាក់ដែលបដិបត្តិវិបស្សនាពិតប្រាកដ គឺហាត់រៀនឲ្យសប្បាយរីករាយ ហើយឲ្យចិត្តមានលំនឹងគ្រប់កាលៈទេសៈ។ ប៉ុន្តែ ជនដែលធ្លាប់មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ មិនអាចមានលទ្ធភាពបដិបត្តិបច្ចេកទេសនេះបានត្រឹមត្រូវ ហើយទទួលលទ្ធផលបានល្អដូចដែលយើងចង់បានទេ។ របស់ប្រសើរបំផុតចំពោះជនប្រភេទនេះ គឺធ្វើការជាមួយអ្នកឯកទេសខាងសុខភាព។ គ្រូបង្ហាត់វិបស្សនាគឺជាអ្នកជំនាញខាងការចម្រើនកម្មដ្ឋាន មិនមែនអ្នកឯកទេសខាងជំងឺសរសៃប្រសាទទេ។ តើវិបស្សនាអាចធ្វើឲ្យមនុស្សបាត់លំនឹងចិត្តឬទេ?មិនមែនទេ។ វិបស្សនាបង្រៀនអ្នកឲ្យមានសតិដឹង និង មានចិត្តឧបេក្ខា គឺចិត្តមានលំនឹងនៅគ្រប់សភាពចុះឡើងនៃជីវិត។ ប៉ុន្តែ បើជនណាម្នាក់មកចូលរួមក្នុងធម្មសិក្សាដោយលាក់បាំងបញ្ហារំជួលចិត្តខ្លាំងរបស់ខ្លួន ជននោះមិនអាចនឹងមានលទ្ធភាពយល់បច្ចេកទេស ឬ បដិបត្តិបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីទទួលលទ្ធផលដែលគេចង់បាននុះទេ។ ហេតុដូច្នេះហើយ ការដែលឲ្យយើងដឹងអំពីប្រវត្តិនៃបញ្ហារបស់អ្នកគឺសំខាន់ណាស់ដើម្បីឲ្យយើងអាចវិនិច្ឆយថាតើអ្នកនឹងទទួលប្រយោជន៍ពីធម្មសិក្សានេះឬទេ។ តើខ្ញុំត្រូវតែជាពុទ្ធសាសនិកជនឬ ទើបខ្ញុំបដិបត្តិវិបស្សនាបាន?មនុស្សមកពីសាសនាយ៉ាងច្រើន ឬ ឥតសាសនា បានឃើញថាធម្មសិក្សាចម្រើនកម្មដ្ឋាននេះ ជួយគេ ហើយមានប្រយោជន៍ផង។ វិបស្សនាជាសិល្ប៍សាស្ត្រនៃការរស់នៅ គឺជារបៀបនៃការរស់នៅមួយ។ ថ្វីបើវិបស្សនាជាខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធក៏ដោយ ក៏ប៉ុន្តែវិបស្សនាមិនមែនជាសាសនាទេ ផ្ទុយទៅវិញ វិបស្សនាគឺការបណ្តុះបណ្តាលតម្លៃមនុស្សលោកដែលនាំឲ្យមានការរស់នៅល្អសម្រាប់ខ្លួនឯងផង និង សម្រាប់អ្នកឯទៀតផងដែរ។ តើហេតុដូចម្តេចបានជាខ្ញុំត្រូវតែស្នាក់នៅពេញទាំង ១០ ថ្ងៃ?វិបស្សនាត្រូវបង្រៀនមួយដំណាក់ម្តងៗ ដោយមានដំណាក់ថ្មីៗទៀតរៀងរាល់ថ្ងៃ រហូតដល់ទីបញ្ចប់នៃធម្មសិក្សា។ បើអ្នកឈប់មុនពេលកំណត់ អ្នកមិនបានរៀនបច្ចេកទេសនេះពេញលេញឡើយ ហើយមិនបានផ្តល់ឱកាសឲ្យបច្ចេកទេសនេះផ្តល់ប្រយោជន៍ដល់អ្នកដែរ។ ហើយម្យ៉ាងទៀត ដោយបដិបត្តិយ៉ាងខ្លាំងក្លា អ្នកចូលរួមក្នុងធម្មសិក្សាបានផ្តួចផ្តើមនូវដំណើរការដែលបានសម្រេចប្រយោជន៍ដោយសារការបំពេញធម្មសិក្សាទាំងស្រុង។ ការចាកចោលវគ្គសិក្សាមុនទីបញ្ចប់ មិនគួរធ្វើឡើយ។ តើវាមានគ្រោះថ្នាក់ឬទេ ក្នុងការចាកចេញពីធម្មសិក្សាមុនពេលកំណត់?ចំណុចសំខាន់គឺថាការឈប់មុនពេលបញ្ចប់ជាការខ្វះខាតចំពោះខ្លួនអ្នកផ្ទាល់។ អ្នកមិនផ្តល់ឱកាសឲ្យខ្លួនអ្នកដើម្បីរៀនបច្ចេកទេសឲ្យបានពេញលេញ។ ហើយដោយហេតុនេះ អ្នកមិនអាចយកវាមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបានដោយជោគជ័យទេ។ អ្នកបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលផងដែរ ដោយមិនបានឲ្យការសិក្សាទៅដល់ទីបញ្ចប់ត្រឹមត្រូវ។ ដោយត្រឡប់ទៅផ្ទះមួយ ឬ ពីរថ្ងៃមុន អ្នកបានបង្ខាតពេលដែលអ្នកបានចំណាយ។ ចុះចំណែកថ្ងៃទី ១០ នៅពេលដែលអនុញ្ញាតឲ្យនិយាយគ្នា ហើយការចម្រើនកម្មដ្ឋានម៉ត់ចត់ត្រូវឈប់ តើខ្ញុំអាចទៅផ្ទះបានឬទេ?ថ្ងៃទី ១០ គឺជាថ្ងៃផ្លាស់ប្តូរមួយយ៉ាងសំខាន់សម្រាប់ឲ្យអ្នកត្រឡប់ទៅរកការរស់នៅជាប្រក្រតីវិញ។ ឥតមានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះនៅក្នុងថ្ងៃនោះទេ។ គេហ |