គោលការណ៍ឯកជនភាពសូមអរគុណចំពោះការទស្សនាវិបសៃវិបស្សនា (Vipassana) កម្មដ្ឋាននេះ។ ឯកជនភាពរបស់អ្នកពិតជាមានសារៈសំខាន់ណាស់ចំពោះអង្គការរបស់យើង។ ដើម្បីការពារឯកជនភាពរបស់អ្នកឲ្យបានកាន់តែប្រសើរ យើងផ្តល់សេចក្តីជូនដំណឹងនេះដែលប្រាប់អ្នកអំពីការប្រតិបត្តិព័ត៌មានរបស់យើង និង អ្វីដែលអ្នកគួរដឹងពាក់ព័ន្ធនឹងរបៀបប្រមូល និង ប្រើព័ត៌មានរបស់អ្នកជាទូទៅ ទាំងនៅលើវិបសៃនេះ និង ដោយអង្គការសម្ពន្ធជាច្រើនរបស់យើងនៅជុំវិញពិភពលោក។ ប៉ុន្តែ សូមកត់សម្គាល់ថា ព័ត៌មានលម្អិតជាក់លាក់នៃគោលការណ៍ឯកជនភាពរបស់អង្គការសម្ពន្ធរបស់យើងនៅជុំវិញពិភពលោកអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ ឯកសារចម្លងនៃគោលការណ៍ឯកជនភាពជាក់លាក់ដែលអនុវត្តចំពោះព័ត៌មានរបស់អ្នកអាចទទួលបានពីអ្នកចុះបញ្ជីធម្មសិក្សាវិបស្សនា ឬ នៅកន្លែងធម្មសិក្សាវិបស្សនា នៅពេលអ្នកទៅដល់ទីនោះ។ ព័ត៌មានដែលយើងប្រមូលបើអ្នកជ្រើសរើសចុះឈ្មោះចូលរួមធម្មសិក្សាវិបស្សនាកម្មដ្ឋាន តាមអ៊ីនធឺណិត ឬ ពាក្យសុំចុះឈ្មោះសាមញ្ញរបស់យើង ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចប្រមូលរួមមាន៖ ឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ លេខទូរសារ និង ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលមានលើទម្រង់ពាក្យសុំ និង លើទម្រង់ចុះឈ្មោះចូលរួមធម្មសិក្សា។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់ឲ្យលើទម្រង់ពាក្យសុំ និង ទម្រង់ចុះឈ្មោះរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅកន្លែងរបស់យើង ហើយមានតែអ្នកដែលមានសិទ្ធិពាក់ព័ន្ធនឹងធម្មសិក្សាប៉ុណ្ណោះអាចមើលព័ត៌មាននោះបាន។ អ្នកដែលមានសិទ្ធិ “ត្រូវការដឹង” រួមមាន បញ្ជីការនៃធម្មសិក្សា, អ្នកគ្រប់គ្រងមជ្ឈមណ្ឌល/ធម្មសិក្សា និង គ្រូជំនួយដែលដឹកនាំធម្មសិក្សា។ បើអ្នកជ្រើសរើសប្រើសេវា “ប្រាប់មិត្តអំពីវិបស្សនា” របស់យើង ជាចាំបាច់ អ្នកត្រូវប្រគល់ទាំងអាសយដ្ឋានអ៊ីមែលរបស់អ្នកផ្ទាល់ និង អាសយដ្ឋានអ៊ីមែលរបស់មនុស្សម្នាក់ផ្សេងទៀត ដើម្បីផ្ញើវន្ទនាការអេឡិចត្រូនិក និង អាសយដ្ឋាននៃវិបសៃរបស់យើងទៅបុគ្គលម្នាក់នោះ។ ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលសេវានោះអាចប្រមូលពីអ្នកគឺអាសយដ្ឋានអ៊ីមែលរបស់អ្នក និង ប្រភេទនៃព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចប្រមូលពីមនុស្សម្នាក់ផ្សេងទៀតនោះ នៅលើទំព័រនេះ រួមមានអាសយដ្ឋានអ៊ីមែលរបស់អ្នកទទួល។ យើងក៏អាចប្រមូលព័ត៌មានមិនមែនអត្តសញ្ញាណផ្ទាល់ខ្លួនផងដែរ នៅពេលអ្នកចូលមើលទំព័រវិបសៃរបស់យើង ដូចជា ប្រភេទនៃកម្មវិធីមើលវិបដែលអ្នកកំពុងប្រើ (ឧទា. កម្មវិធី Firefox, Netscape, Opera ឬ Internet Explorer), ប្រភេទនៃប្រព័ន្ធប្រតិបត្តិការដែលអ្នកកំពុងប្រើ (ឧទា. Windows, Mac OS ឬ Linux) និង ឈ្មោះដែននៃអ្នកផ្តល់សេវាអ៊ីនធឺណិតឲ្យអ្នក (ឧទា. American Online, EarthLink)។ របៀបដែលយើងប្រើព័ត៌មានរបស់អ្នកយើងប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឲ្យអំពីខ្លួនអ្នកនៅក្នុងទម្រង់ពាក្យសុំ និង ពាក្យចុះឈ្មោះរបស់អ្នកដើម្បីវាយតម្លៃពាក្យសុំរបស់អ្នកសម្រាប់ការអនុញ្ញាតឲ្យចូលរួមធម្មសិក្សា និង ដើម្បីចុះឈ្មោះអ្នកក្នុងធម្មសិក្សានោះ។ លើសពីនេះ យើងបានរកឃើញថា អ្នកដែលចូលរួមធម្មសិក្សាវិបស្សនា ជាញឹកញាប់ បានចូលរួមធម្មសិក្សាក្រោយៗទៀតជាបន្តបន្ទាប់ ពេញមួយជីវិតរបស់ពួកគេ។ ដើម្បីជួយសម្រួលដល់ការចូលរួមធម្មសិក្សាជាបន្តបន្ទាប់នៅលើកក្រោយៗទៀត និង ដើម្បីរក្សាកំណត់ត្រានៃប្រវត្តិរូប និង បទពិសោធន៍របស់សិស្ស យើងអាចរក្សាទុកទិន្នន័យធម្មសិក្សារបស់សិស្សម្នាក់ៗ ដោយគ្មានព្រំដែន និង មិនមានការហាមប្រាមតាមផ្លូវច្បាប់ឲ្យធ្វើដូច្នេះនៅក្នុងយុត្តធិការមួយចំនួន។ បើមិនដូច្នោះទេ សិស្សអាចស្នើឲ្យលុបទិន្នន័យរបស់គេបាន។ ក្នុងករណីខ្លះ យើងអាចប្រើប្រាស់អាសយដ្ឋានប្រៃសណីយ៍ និង/ឬ អាសយដ្ឋានអ៊ីមែលដែលមានឈ្មោះរបស់អ្នក ដើម្បីផ្ញើព័ត៌មានអំពីវិបស្សនាជូនអ្នក ទាក់ទិននឹងសកម្មភាព និង កន្លែងនានា បើអ្នកមិនបដិសេធការទាក់ទងនោះ។ យើងប្រើព័ត៌មានដែលអ្នកផ្តល់ឲ្យអំពីអ្នកដទៃ នៅក្នុងសេវា “ប្រាប់មិត្ត” របស់យើង ដើម្បីអនុញ្ញាតឲ្យយើងផ្ញើជូនពួកគេនូវវន្ទនាការរបស់អ្នក និង អាសយដ្ឋានវិបសៃរបស់យើង។ ជួនកាល យើងប្រើព័ត៌មានដែលមិនទាក់ទងនឹងព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលយើងប្រមូលដើម្បីកែលំអការរចនា និង ខ្លឹមសារព័ត៌មាននៃវិបសៃរបស់យើង និង ដើម្បីអនុញ្ញាតឲ្យយើងដឹងថាតើនរណាដែលចូលមើលវិបសៃរបស់យើងពីកន្លែងណា និង ឯកសារណាខ្លះដែលពួកគេចូលមើលក្នុងវិបសៃនេះ គឺថា ដើម្បីប្រើព័ត៌មាននេះទាំងមូលដើម្បីវិភាគការប្រើវិបសៃ។ វិបសៃវិបស្សនានេះមិនអនុញ្ញាតឲ្យភាគីផ្សេងទៀតទទួលព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ ទាំងសម្រាប់ការធ្វើអាជីវកម្ម ឬ មូលហេតុដទៃផ្សេងទៀត។ ទោះជាយ៉ាងនេះក៏ដោយ វិបសៃក្នុងតំបន់មួយចំនួននៃអង្គការរបស់យើងអាចទទួលអំណោយទានតាមរយៈប័ណ្ណឥណទាន ដែលក្នុងករណីនោះ ព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញាវត្ថុនៃអំណោយទាននោះ ត្រូវបានដំណើរការក្នុងលក្ខណៈធម្មតា។ ក្រៅពីនេះ យើងមិនលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅកន្លែងនានានៃអង្គការសម្ពន្ធរបស់យើង និង មជ្ឈមណ្ឌលរបស់ពួកគេឡើយ លើកលែងតែច្បាប់បានតម្រូវឲ្យធ្វើដូច្នោះ។ ឧទាហរណ៍ ដើម្បីឆ្លើយតបនឹងដីការបស់តុលាការ ឬដីកាកោះហៅសាក្សី។ យើងក៏អាចលាតត្រដាងព័ត៌មាននោះដើម្បីជាការឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារអនុវត្តច្បាប់ ឬ តម្រូវការតាមផ្លូវច្បាប់ផ្សេងទៀតផងដែរ។ គ្រូអាចារ្យ និង គ្រូជំនួយទាំងអស់ ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលកម្មដ្ឋាន និង សិស្សបម្រើធម៌ (Dhamma) ទាំងអស់ អាចចូលមើលព័ត៌មានរបស់អ្នកដែលបានប្រគល់តាមរយៈទម្រង់ពាក្យសុំ និង ពាក្យចុះឈ្មោះតែតាមមូលដ្ឋាន “ត្រូវការដឹង” ប៉ុណ្ណោះ។ ព័ត៌មានទាំងនោះត្រូវបានរក្សាទុកយ៉ាងសម្ងាត់ និង មានសុវត្ថិភាព មិនឲ្យផ្សព្វផ្សាយ ឬ មិនឲ្យភាគីផ្សេងណាមួយអាចចូលមើលបានឡើយ នៅពេលមជ្ឈមណ្ឌល ឬ អ្នកចុះឈ្មោះធម្មសិក្សាក្រៅមជ្ឈមណ្ឌលទទួលព័ត៌មាននោះ។ ទោះជាយ៉ាងនេះក៏ដោយ ព័ត៌មានរបស់អ្នកត្រូវបានរក្សាទុក និង ប្រើដោយស្ថិតនៅក្រោមគោលការណ៍ឯកជនភាពជាក់លាក់ដែលអនុវត្តនៅក្នុងប្រទេសដែលធ្វើធម្មសិក្សាជាក់លាក់ដែលអ្នកកំពុងសុំចុះឈ្មោះ។ ហានិភ័យនៃការលាតត្រដាងព័ត៌មានរបស់អ្នកដោយធ្វេសប្រហែសអាចជាករណីដែលប្រគល់ពាក្យសុំតាមអ៊ីមែល ហើយដែលព័ត៌មាននោះត្រូវបានផ្ញើចេញតាមអ៊ីនធឺណិតបើកចំហ ដែលក្នុងស្ថានភាពខ្លះ កន្លែងទទួលពាក្យសុំតាមអ៊ីមែលរបស់យើងមិនមានសុវត្ថិភាព។ សូមកុំប្រើការដាក់ពាក្យសុំតាមអ៊ីមែលលើវិបសៃនេះ លុះត្រាតែអ្នកត្រៀមខ្លួនទទួលយកហានិភ័យនេះដោយខ្លួនឯង។ ពាក្យសុំរបស់យើង និង ទិន្នន័យផ្ទាល់ខ្លួនដែលមាននៅទីនេះ ត្រូវបានរក្សាទុកដោយឧបករណ៍ផ្ទុក និង ដំណើរការលើកុំព្យូទ័រ។ លើសពីនេះ កុំព្យូទ័ររបស់យើងស្ថិតនៅតាមប្រទេសជាច្រើនទូទាំងពិភពលោក។ ការដាក់ពាក្យសុំរបស់អ្នកដើម្បីចូលរួមធម្មសិក្សារបស់យើងត្រូវបានចាត់ទុកថា អ្នកយល់ព្រមយ៉ាងជាក់ច្បាស់ឲ្យគេរក្សាទុក និង ដំណើរការទិន្នន័យពាក្យសុំរបស់អ្នកនៅលើកុំព្យូទ័រ និង យល់ព្រមចំពោះការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលមាននៅក្នុងពាក្យសុំនោះឆ្លងប្រទេស។ ដើម្បីសុខុមាលភាពរបស់សិស្ស វាជាការចាំបាច់ចំពោះយើងក្នុងការធ្វើ និង រក្សាទុកកំណត់សម្គាល់អំពីបញ្ហាសុខភាព ឬ អាកប្បកិរិយាណាមួយដែលទាក់ទងនឹងធម្មសិក្សាដែលត្រូវគ្នានឹងច្បាប់វិន័យ ឬ ពុំនោះទេ ទាក់ទងនឹងបញ្ហាដែលបង្ហាញថាសិស្សគួរត្រូវបានហាមពីការចូលរួមធម្មសិក្សានាពេលអនាគត ឬ នឹងត្រូវការការគាំពារបន្ថែមក្នុងអំឡុងធម្មសិក្សានាពេលអនាគត។ ក្នុងករណីកម្រដែលអាចកើតឡើង កំណត់សម្គាល់ទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកុំព្យូទ័រ និង ចែករំលែកដោយសម្ងាត់ជាមួយគ្រូជំនួយ និង អ្នកចុះឈ្មោះដែលទទួលការអនុញ្ញាត នៅក្នុងធម្មសិក្សានាពេលអនាគតនោះ។ ការចូលរួមធម្មសិក្សារបស់អ្នកនឹងត្រូវចាត់ទុកថា អ្នកយល់ព្រមយ៉ាងជាក់ច្បាស់ចំពោះការកាន់កាប់កំណត់សម្គាល់នោះ និង ការផ្ទេរព័ត៌មានឆ្លងប្រទេស។ ការប្រមូលព័ត៌មានដោយវិបសៃផ្សេងទៀតគោលការណ៍ឯកជនភាពនេះថ្លែងតែអំពីការប្រើ និង ការចែកចាយព័ត៌មានដែលយើងប្រមូលពីអ្នកប៉ុណ្ណោះ។ វិបសៃរបស់យើងអាចមានតំណទៅវិបសៃរបស់ភាគីផ្សេងទៀតដែលការប្រតិបត្តិព័ត៌មានរបស់គេអាចខុសពីរបស់យើង។ អ្នកទស្សនាគួរពិនិត្យមើលសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់វិបសៃដទៃនោះ ពីព្រោះយើងមិនមានការគ្រប់គ្រងទៅលើព័ត៌មានដែលបានប្រគល់ជូន ឬ ប្រមូលដោយភាគីផ្សេងទាំងនេះឡើយ។ ដោយសារអង្គការវិបស្សនារបស់យើងមិនគ្រប់គ្រងលើគោលការណ៍ឯកជនភាពរបស់ភាគីផ្សេងៗ អ្នកត្រូវគោរពតាមទម្លាប់ និង គោលការណ៍ឯកជនភាពរបស់ភាគីផ្សេងនោះ បើមាន ហើយអង្គការវិបស្សនារបស់យើងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ និង ការចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយភាគីផ្សេងៗឡើយ។ ដូច្នេះ យើងសូមឲ្យអ្នកសួរ មុននឹងអ្នកលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចំពោះអ្នកដទៃ។ ខូគីវិបសៃវិបស្សនាមិនមានទំព័រវិបណាមួយដែលប្រើ “ខូគី” ឡើយ។ ខូគីគឺឯកសារជាអត្ថបទដែលត្រូវបានដាក់នៅក្នុងកម្មវិធីមើលវិបនៃកុំព្យូទ័ររបស់អ្នកដើម្បីរក្សាទុកចំណូលចិត្តរបស់អ្នក។ វិបសៃវិបស្សនា “តាមតំបន់” ផ្សេងទៀតខ្លះអាចប្រើខូគី។ ឯកជនភាពរបស់កុមារអង្គការវិបស្សនារបស់យើងមិនប្រមូលព័ត៌មានជាក់លាក់អំពីកុមារឡើយ។ ប៉ុន្តែយើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្មេងៗ និង ការប្រើអ៊ីនធឺណិតរបស់ពួកគេ។ ដូច្នេះ ដោយអនុលោមតាមច្បាប់ស្តីពីការការពារឯកជនភាពរបស់កុមារលើបណ្តាញអ៊ីនធឺណីតនៅសហរដ្ឋអាមេរិក ឆ្នាំ ១៩៩៨ (និង នីតិកម្មស្រដៀងគ្នានេះនៅប្រទេសដទៃ) យើងឥតមានចេតនាស្នើសុំ ឬក៏សុំព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនពីកុមារដែលមានអាយុក្រោម ១៣ ឆ្នាំ ដោយមិនមានការយល់ព្រមបញ្ជាក់ពីឪពុកម្តាយឡើយ។ ក្នុងករណីដែលយើងទទួលដំណឹងច្បាស់ថាយើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួននោះ ដោយមិនមានការយល់ព្រមចាំបាច់ និង បញ្ជាក់ពីឪពុកម្តាយ យើងនឹងលុបព័ត៌មាននោះចេញពីមូលដ្ឋានទិន្នន័យរបស់យើងភ្លាមៗ តាមការដែលអាចធ្វើទៅបាន។ លក្ខខណ្ឌនៃឯកជនភាពជាក់លាក់តាមប្រទេសសូមកត់សម្គាល់ថា ប្រទេសនីមួយៗអាចមានតម្រូវការច្បាប់ស្តីពីឯកជនភាពជាក់លាក់។ អង្គការវិបស្សនារបស់យើងនៅជុំវិញពិភពលោកបានបង្កើតគោលការណ៍ឯកជនភាពជាក់លាក់ដើម្បីអនុលោមតាមតម្រូវការទាំងនេះដែលអាចខុសពីព័ត៌មានលម្អិតជាក់លាក់នៃគោលការណ៍ទូទៅ ដែលបានកំណត់ខាងលើ។ អ្នកអាចទទួលសន្លឹកឯកសារនៃតម្រូវការជាក់លាក់ទាំងនេះដោយទាក់ទងនឹងអ្នកចុះឈ្មោះធម្មសិក្សានៃមជ្ឈមណ្ឌលដែលអ្នកបានដាក់ពាក្យសុំ និង/ឬ ទម្រង់ចុះឈ្មោះ ឬក៏នៅតាមកន្លែងធម្មសិក្សា ពេលអ្នកទៅដល់។ លុបឈ្មោះ/ចុះឈ្មោះយើងផ្តល់ឱកាសជូនអ្នកក្នុងការ “លុបឈ្មោះ” ចេញពីការផ្ញើអ៊ីមែល ឬ សំបុត្រប្រៃសណីយ៍ពីអង្គការវិបស្សនាជូនអ្នក ដែលប្រាប់អំពីសេវា ឬ ព័ត៌មានផ្សេងៗរបស់យើងពាក់ព័ន្ធនឹងវិបស្សនា។ ក្នុងករណីផ្សេងទៀត អ្នកប្រហែលជាអាច “ចុះឈ្មោះ” ក្នុងបញ្ជីចែកចាយ ដើម្បីទទួលព័ត៌មានក្នុងស្រុកជាក់លាក់មួយចំនួនផងដែរ។ បើអ្នកជ្រើសរើសឲ្យគេលុបឈ្មោះ, អាសយដ្ឋានអ៊ីមែល ឬ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងៗទៀតចេញពីមូលដ្ឋានទិន្នន័យរបស់យើង នោះអ្នកអាចធ្វើដូច្នេះបាន តាមរយៈការផ្ញើអ៊ីមែលមកយើងតាមអាសយដ្ឋាននេះ៖ database-remove@dhamma.org។ អ្នកក៏អាចទាក់ទងមជ្ឈមណ្ឌល ឬ អង្គការវិបស្សនាក្នុងស្រុករបស់អ្នក និង ស្នើសុំឲ្យគេលុបចេញផងដែរ។ របៀបទាក់ទងមកយើងបើអ្នកមានសំណួរ ឬ បារម្ភ ដែលទាក់ទងនឹងឯកជនភាព ឬ គោលការណ៍ដទៃផ្សេងទៀតអំពីវិបសៃវិបស្សនា ឬ ការអនុវត្តគោលការណ៍ទាំងនេះ អ្នកអាចទាក់ទងមកយើងតាម៖ webmaster@dhamma.org។ ថ្ងៃខែឆ្នាំចូលជាធរមានគោលការណ៍ឯកជនភាពនេះចូលជាធរមាននៅថ្ងៃទី ០១ វិច្ឆិកា ២០០១។ អង្គការវិបស្សនារបស់យើងរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការកែសម្រួលលក្ខខណ្ឌនៃគោលការណ៍នេះ នៅគ្រប់ពេល និង តាមឆន្ទៈតែមួយគត់របស់យើង។ ការណ៍ដែលអ្នកប្រើវិបសៃនេះត្រូវបានចាត់ទុកថាជាការព្រមទទួលយកគោលការណ៍ដែលបានយោងខាងលើ។ |